ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ប្រជាធិបតេយ្យ​ បង្កើន​កិច្ចពិភាក្សា​អំពី​ការ​ប្តឹង​ចោទប្រកាន់​ស្រប​ពេល​លោក Trump រារាំង​ការ​ផ្តល់​សក្ខីកម្ម​របស់​មេធាវី

កិច្ចពិភាក្សា​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​ស្តីពី​ការប្តឹង​ចោទប្រកាន់​បាន​បង្កើនល្បឿន​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​អតីត​មេធាវី​របស់លោក Donald Trump ឈ្មោះ Don McGahn បាន​បដិសេធ​ផ្តល់​សក្ខីកម្ម​អំពី​ការចោទប្រកាន់​ពី​ការរារាំង​ប្រឆាំងនឹង​ប្រធានាធិបតី​អាមេរិក​។​

បណ្តា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សភា​បានទទួល​សម្ពាធ​ថ្មី​ពី​សមាជិកសភា​ជាន់ខ្ពស់​ឲ្យ​ចាប់ផ្តើម​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ដក​ប្រធានាធិបតី​បន្ទាប់ពី​សេត​វិមាន​បង្កើន​ការស៊ើបអង្កេត​របស់​ពួកគេ​ជាថ្មី​ម្តងទៀត​ចូលទៅក្នុង​សកម្មភាព​របស់លោក​Trump​ក្នុងការ​ស៊ើបអង្កេត​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​។​

ប៉ុន្តែ​ការបដិសេធ​របស់លោក McGahn ក្នុងការ​អនុលោម​តាម​ដីកា​មួយ​ពី​គណៈកម្មាធិការ​យុត្តិធម៌​សភា​បានធ្វើ​ឲ្យ​មាន​កំហឹង​ក្នុងចំណោម​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បានទាមទារ​បន្ថែមទៀត​ឲ្យ​គណបក្ស​នេះ​ដាក់​លោក​ប្រធានាធិបតី​ក្នុងការ​ជំនុំ​ជម្រះក្តី​។​

តំណាងរាស្ដ្រ Mark Pocan នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយថា “​សភា​ដែល​ត្រូវ​ជាប់គាំង​ដោយសារ​សាក្សី​និង​របាយការណ៍​របស់លោក Mueller បានបង្ហាញ​ពី​កំហុស​របស់លោក​ប្រធានាធិបតី​ហើយ​ជា​លទ្ធផល គាត់​បាន​រុញច្រាន​សភា​ឲ្យ​ឈានដល់​ចំនុច​មួយ​ដែល​យើង​ត្រូវតែ​ចាប់ផ្តើម​ស៊ើបអង្កេត​រឿងក្តី​នេះ​”​។​

ចំណែក​លោកស្រី Alexandria Ocasio-Cortez បាន​បង្ហោះ Twitter ថា “​យើង​ចាំបាច់​ត្រូវធ្វើ​ការងារ​របស់​យើង​និង​បោះឆ្នោត​លើ​ការប្តឹង​ចោទប្រកាន់​”​។​
​ស្របពេល​ជាមួយគ្នា​នោះដែរ ប្រធាន​សភាជាតិ​លោកស្រី Nancy Pelosi គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​គណបក្ស​មួយ​នៅ​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​។​

ហើយ​លោក Steny Hoyer ដែលជា​មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​សភា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា “​ខ្ញុំ​មិន​គិតថា​យើង​មកដល់​ចំណុច​នេះ​ទេ​នាពេលនេះ​។​”

ការបដិសេធ​របស់លោក McGahn ក្នុងការ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​គណៈកម្មាធិការ​យុត្តិធម៌​គឺជា​រឿង​ថ្មី​បំផុត​ក្នុង​រឿង​ជាច្រើន​ដែល​សេត​វិមាន​មានការ​ខឹងសម្បា​ចំពោះ​ការស៊ើបអង្កេត​របស់​ស​ភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114