ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ប្រេង​ក្រុង Caracas ដោយ​សហរដ្ឋអាមេរិក​ បាន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​របស់​កុមារ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​និយាយថា ការ​បង្កក​ទ្រព្យសម្បត្តិ​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​ដែលជា​កម្មសិទ្ធិ​រប​ស់​ក្រុមហ៊ុន​ប្រេង​វេ​ណេ​ហ្ស៊ូ​អេ​ឡា PDVSA នៅក្នុង​សហរដ្ឋអាមេរិក​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ហិរញ្ញប្បទាន​បន្ថែមទៀត​ដល់​ការព្យាបាល​អ្នកជំងឺ​ប្តូរ​សរីរាង្គ​នៅក្រៅ​ប្រទេស។

ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក​និង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ដែល​បានដាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ខាតបង់​រហូតដល់​១៣០​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ ២០១៥​មក​។​

ហើយ​ឥឡូវនេះ​វា​បាន​គំរាម​កាត់​ផ្តាច់ជីវិតរ​បស់​អ្នកជំងឺ​វ័យក្មេង​យ៉ាងតិច​៥​នាក់​ដែល​កំពុង​ទទួល​ការវះកាត់​ថ្លើម​នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន​ហើយ​ត្រូវការ​ការព្យាបាល​ក្រោយ​ការវះកាត់​ប៉ុន្តែ​ពួកគេ​មិនមាន​លទ្ធភាព​ទេ​ដោយសារតែ​ការរាំងស្ទះ​មូលនិធិ​របស់ PDVSA ដោយ​ទីក្រុង​វ៉ាស៊ីនតោន​។ នេះ​បើតាម​សំដី​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Jorge Arreaza ។​

លោក Arreaza បាន​បង្ហោះ Twitter កាលពី​ថ្ងៃ​អង្គា​រថា “​ការរារាំង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​បង្ក​ជា​ហានិភ័យ​ដល់​ជីវិត​របស់​កុមា​រវេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែល​កំពុង​ទទួល​ការផ្លាស់ប្តូរ​សរីរាង្គ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ដោយ​ផ្អែកលើ​ការគាំទ្រ​ពី PDVSA”​។​

ទន្ទឹម​នោះ មូលនិធិ​អាមេរិក​ឡាទីន​សម្រាប់​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍ​សង្គម (Fundalatin) ដែល​លោក Arreaza បានលើកឡើង​នៅក្នុង Twitter រួមជាមួយ​នឹង​ម្តាយ​របស់​កុមារ​ដែល​រង​ផលប៉ះពាល់​គឺ​បាន​សរសេរ​លិខិត​មួយ​ទៅ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី Michelle Bachelet ដើម្បី​ស្នើសុំ​លោកស្រី​ឲ្យ​ដក​ការរារាំង​ចំពោះ​ការ​ចំណាយ​របស់ PDVSA​។​

គួរ​បញ្ជាក់ថា កុមារ​ទាំងនោះ​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​អា​ហ្ស​ង់​ទីន​ដើម្បី​ព្យាបាល​សង្គ្រោះ​ជីវិត​នៅក្រោម​កម្មវិធី​សុខភាព​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​។ លុយ​គឺ​បានមកពី​ក្រុមហ៊ុន​ប្រេង PDVSA ដ៏​ធំ​របស់​រដ្ឋ​និង​សាខា​អាមេរិក​របស់​ខ្លួន​ឈ្មោះ CITGO ដែល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ត្រូវ​បាន​រឹបអូស​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ខែ​មករា៕ RT NEWS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114