ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រា​សាក់ បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់ 8%

ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បន្ត​ផ្ដល់​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់ 8% ព្រមជាមួយ​ការផ្ដល់​ការទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ដោយ​មិន​គិត​កម្រៃ​សេវា​។​

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បានឱ្យដឹងថា ការផ្ដល់ជូន​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់ 8% លើ​គណនី​បញ្ញើ​មាន​កាលកំណត់​នេះ គឺ​ឆ្លើយតប​តាម​សំណូមពរ​អតិថិជន​ដែល​មានបំណង​វិនិយោគ​ជាមួយ​ប្រា​សាក់​។ ក្រៅពី​ផ្តល់​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​ជាងគេ ប្រា​សាក់​ផ្តល់ជូន​រយៈពេល​ដាក់​សន្សំ​ចាប់ពី 1 ខែ​រហូតដល់ 60 ខែ ទៅតាម​លំហូរ​ទឹកប្រាក់​របស់​អតិថិជន​។​

លោក​បន្តទៀតថា ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​សេវា​បញ្ញើ​សន្សំ អតិថិជន​របស់​ប្រា​សាក់​ទទួលបាន​បន្ថែម​លើ​ការប្រើប្រាស់​សេវា​ផ្សេងៗ​ដោយ​មិន​គិត​កម្រៃ លើ​ការ​ទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ពិនិត្យ​សមតុល្យ​គណនី ពិនិត្យ​អត្រា​ប្តូរប្រាក់ ភ្ជាប់​សេវា​ធនាគារ​ចល័ត និង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត ហើយ​អាចឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ទាំងនេះ​បាន​គ្រប់​ទីកន្លែង និង​ពេល​វ​លា​។ ដូច្នេះ​សូម​បើក​គណនី​នៅ​ប្រា​សាក់​ដើម្បី​ទទួល​នូវ​សេវា​ទាំងនេះ​ដោយ​រីករាយ​។​

សូមបញ្ជាក់​ផងដែរ​ថា ប្រា​សាក់ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ សន្សំ​ប្រា​ក់នៅ​ប្រា​សាក់ សាច់ប្រាក់​របស់លោក​អ្នក​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​លោកអ្នក​! ប្រា​សាក់​រីកចម្រើន​ជាមួយគ្នា​!

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖ 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេ​ប​សាយ​ត៍ www.prasac.com.kh ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114