ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្មក់​ចូល​ចាប់​ចិន​ជិត​១០០​នាក់​ បើក​ល្បែង​ស៊ី​សង​តាម​​អ៊ីនធឺណិត​កណ្ដាល​ក្រុង​ប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ​លោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ឃាត់ខ្លួន​បុរស​ស្ត្រី ជនជាតិ​ចិន​ចំនួន​៨០​នាក់ ពាក់ព័ន្ធ​ករណី​​បើក​ល្បែងស៊ី​សង​តាម​អ៊ីនធឺណិត ចំនួន​៤​ទីតាំង​ផ្សេងគ្នា​នៅ​ក្រុង​ប៉ោយប៉ែត។

ការ​បង្ក្រាប​នេះ ​ធ្វើឡើង​ ទីតាំង​ទី​១ នៅ​ចំណុច​ផ្ទះសំណាក់​គង ទីតាំង​ទី​២ នៅ​ចំណុច​ផ្ទះសំណាក់ តុង​គឹ​ង​លីន​១។ ទីតាំង​ទី​៣​នៅ​ចំណុច​បុរី​សាន ស៊ានហូ​២ និង​ទី​តាំងទី​៤ នៅ​ចំណុច ផ្ទះសំណាក់​វិជ័យ​សុវណ្ណ​រតនៈ។

សមត្ថកិច្ច​អាវុធហត្ថ​ បានឱ្យដឹង​ថា ជនសង្ស័យ​ទាំងអស់​ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការសាកសួរ​ដើម្បី​កំណត់​បទល្មើស។ ល្បែង​ស៊ីសង​គ្រប់​ប្រភេទ រួមទាំង​ល្បែង​តាម​អ៊ីនធឺណិត​ផង​ដែរ ​កំពុង​រួម​រឹត​ក្រុង​ប៉ោយប៉ែត​រើខ្លួន​មិន​រួច មាន​ទាំង​ជនជាតិ​ចិន​ទាំង​ជនជាតិខ្មែរ ថៃ យួន បើក​លេង​គ្រប់​ច្រកល្ហក បង្ក​ផលប៉ះពាល់​សន្តិសុខ​សង្គម​គួរអោយ​បារ​ម្ភ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114