ព័ត៍មានទាន់​ហេតុការណ៏
Search

សិង្ហ​បុរី​និង​ម៉ាឡេស៊ី​ពន្យារពេល​លើ​គម្រោង​រថភ្លើង​អន្តរ​ក្រុង

ប្រទេស​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​បាន​ព្រមព្រៀងគ្នា​ថា​នឹង​ពន្យារពេល​នៃ​ការសាងសង់​គម្រោង​ផ្លូវ​រថភ្លើង​តម្លៃ​១​ពាន់​លាន​ដុល្លារ​ដែល​ត​ភ្ជាប់​ពី​រដ្ឋធានី​ម៉ាឡេស៊ី​ទៅកាន់​រដ្ឋ Johor ដែល​នៅ​ភាគ​ខាងជើង​ប្រទេស​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​គមនាគមន៍​របស់​ប្រទេស​ទាំង​ពីរបាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​។​

ការពន្យារ​ពេលនេះ​បង្ហាញ​ពី​ការផ្អាក​លើ​គម្រោង​មួយ​ផ្សេងទៀត​ចាប់តាំងពី​រដ្ឋាភិបាល​ថ្មី​របស់​ម៉ា​ឡេ​ចូលកាន់​តំណែង​កាលពី​ឆ្នាំមុន ដោយ​សន្យាថា​រឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​ពិនិត្យឡើងវិញ​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​។​

រដ្ឋមន្ត្រី​ទាំងពីរ​បានប្រកាស​ក្នុង​សន្និសីទកាសែត​រួមមួយ​ក្នុង​ទីក្រុង​សាំង​ហ្គា​ពួរ​ថា ការពន្យារ​ពេលនេះ​នឹង​បន្ត​រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ហើយ​ថា​ម៉ាឡេស៊ី​នឹង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សិង្ហ​បុរី​ចំពោះ​ការខាតបង់​ទាំងឡាយ​។​

លោក Khaw Boon Wan និង​លោក Anthony Loke បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​រួមមួយ​ថា “​បើ​ត្រឹម​ថ្ងៃទី​៣០ កញ្ញា ២០១៩ ម៉ាឡេស៊ី​មិន​ចាត់ចែង​ដំណើរការ​គម្រោង RTS ទេ ម៉ាឡេស៊ី​ក៏​នឹងត្រូវ​យល់ព្រម​សង​សំណង​ខូចខាត​ទាំងឡាយ​ដែល​ទទួលរង​ដោយ​ប្រទេស​សិង្ហ​បុរី​”

គម្រោង​មួយ​នេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មានតម្លៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​។
​ប្រជាជន​ម៉ាឡេស៊ី​រាប់ពាន់នាក់​តែង​ធ្វើដំណើរ​ឆ្លងទៅ​ឆ្លង​មក​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ដើម្បី​ធ្វើការ​និង​រៀនសូត្រ ហើយ​គម្រោង​ប្រព័ន្ធ​ដឹកជញ្ជូន​ដែល​គ្រោង​នឹងដាក់​ដំណើរការ​ក្នុង​ឆ្នាំ​២០២៦​នេះ​ត្រូវបាន​គេ​ឌី​ហ្សា​ញ​ឡើង​ដើម្បី​ដឹក​អ្នកដំណើរ​ដល់​១​ម៉ឺន​នាក់​ក្នុង​មួយ​ម៉ោង​លើ​ទិសដៅ​នីមួយៗ ដែល​ច្រើនជាង​៣០​ដង​នៃ​សេវា​ដឹក​អ្នកដំណើរ​តាម​រថភ្លើង​ដែលមាន​សព្វថ្ងៃនេះ​។​

លោក Loke ប្រាប់​បន្ត​មក​អ្នកសារព័ត៌មាន​ថា “​នេះ​មិនមែន​បាន​ន័យ​យើង​បញ្ឈប់​គម្រោង​នេះ​ទេ​! គ្រាន់តែ​យើង​ចង់​វាយតម្លៃ​ឡើងវិញ ដើម្បីឱ្យ​គម្រោង​នេះ​អាចអនុវត្ត​ទៅកាន់​តែមាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​!”
REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114