ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ៖ ព្រះរាជ​ពិធី​ព្រះ​ច្រត់ព្រះនង្គ័ល គឺជា​ការ​ដាស់តឿន​ដល់​កសិករ​ខ្មែរ​ថា រដូវ​បង្កបង្កើនផល​បាន​ចូលមក​ដល់​ហើយ​

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស​ទៅតាម​ការបរិភោគ​រប​ស់ «​គោ​ឧសភរាជ​» និង​ម្យ៉ាងទៀត​ក៏​ជាការ​ដាស់តឿន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពឹង​ផ្អែកលើ​ការធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ​ឱ្យបាន​ដឹងថា​រដូវ​ធ្វើស្រែ​ចំការ​បាន​ចូលមក​ដល់​ហើយ​។​

នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានសរសេរថា ​៖ «​ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​នូវ​ព្រះរាជ​ពិធីបុណ្យ «​ច្រត់ព្រះនង្គ័ល​» ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​ខែ​ពិសាខ ។ ព្រះរាជ​ពិធី​នេះ​គឺ​សំខាន់បំផុត​បន្ទាប់ពី​ព្រះរាជា​អភិសេក​ដែលជា​ពិធី​មួយ​ស្ថិត​ក្នុងចំណោម​ពិធី​ផ្សេងៗ​ជាច្រើន​ទៀត​ប្រ ចាំ​ឆ្នាំ ។ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ​បានធ្វើ​ឡើង​នៅ​ខេត្តតាកែវ ។ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស​ទៅតាម​ការបរិភោគ​រប​ស់ «​គោ​ឧសភរាជ​»​។​ព្រះរាជ​ពិធីបុណ្យ​នេះ​ក៏​ជាការ​ដាស់តឿន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពឹង​ផ្អែកលើ​ការធ្វើ​កសិកម្ម​ជា​ចម្បង​នោះ​ឱ្យបាន​ដឹងថា​រដូវ​ធ្វើស្រែ​ចំការ​បាន​ចូលមក​ដល់​ហើយ​។ សម្ដេច​តេ​ជោ​ក៏បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន សំណាងល្អ និង​រីករាយ​ក្នុង​ថ្ងៃ​ឈប់សំរាក​នេះ​»​។​

គួរ​បញ្ជាក់ដែរថា ព្រះរាជ​ពិធីបុណ្យ​ទ្វារ​ទស​មាស​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ​ប្រារព្ធ​ធ្វើឡើង​នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ នៅ​ថ្ងៃ​ពុធ ៤​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ប្ប​វេ ណី​នេះ​ជាការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម​ធ្វើស្រែ​ចម្ការ​ថា​ជាការ​ចាប់ផ្តើម​ចូលដល់​រដូវវស្សា​ហើយ​។ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ជា​ព្រះ​រាជប្បវេណី​ដ៏​សំខាន់​ចាត់ទុកជា​វប្បមង្គល​មួយ ដ៏​ប្រសើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន​តាំងពី​បុរាណ​កា ល​រៀងមក​និង​ជាការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​នៅតាម​ស្រុកស្រែ​ចម្ការ​ថា​ជាការ​ចាប់ផ្តើម​រដូវវស្សា​។​

គោ​ឧសភរាជ​ពីរ​ក្បាល​បាន​បរិភោគ​ស្រូវ​៨៥​ភាគរយ​,​ពោត​៩០​ភាគរយ​,​សណ្តែក​៨៥​ភាគរយ​ច្រើ ន​ជាងគេ​ក្នុងចំណោម​អាហារ​៧​មុខ​រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក​និង​ស្រា​។ យោងតាម​លទ្ធផល​នៃ​ការបរិភោគ​នេះ​ព្រាហ្មណ៍​ព្រះ​រាជគ្រូ​ប្រចាំ​ព្រះបរមរាជវាំង​ដែល​បាន​ទស្សន៍ទាយ​ទៅតាម​ក្បូន​បុរាណ​បាន​ឲ្យ​ដឹងថា ស្រូវ ពោត សណ្តែក ទទួលបាន​ផល​ច្រើន​នៅ​ឆ្នាំនេះ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114