ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​ នៅ​ស្រុក​បាទី ​រង​ផង​ប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​ បន្ទាប់ពី​មាន​ភ្លៀង​ និង​ខ្យល់​លាយឡំ​គ្នា​

​តាកែវ ៖ ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ស្រុក​បាទី ខេត្ត​តាកែវ បាន​រង​ផល​ប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​ បន្ទាប់ពី​មាន​ភ្លៀង ​និង​ខ្យល់​លាយឡំ​គ្នា​កាលពី​រសៀល​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​។​

តាម​ការ​បង្ហាញ​ពី​ប៉ូលិស​ស្រុក​បាទី​បាន​បញ្ជាក់​ថា ផ្ទះ​ដែល​រង​ផលប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​នេះ​មាន​៤០​ខ្នង ក្នុងនោះ​ឃុំ​ក្រាំ​លាវ​១៣​ខ្នង ឃុំ សូ​ភី​១​ខ្នង និង​ឃុំ​កុមារា​ជា​មាន​២៧​ខ្នង​​ ហើយ​ផ្ទះ​ដែល​រង​ការខូចខាត​ភាគច្រើន​គឺ​ប៉ើង​ដំបូល​ស័ង្កសី និង​ក្បឿង គឺ​មានតែ​ផ្ទះ​របស់​ ឈ្មោះ ឃូ​ស សា​រុំ ភេទ​ស្រី រស់នៅ​ភូមិ​ទួល​ស្លែង ឃុំ​ក្រាំ​លាវ ទំហំ​៤×៥ ម៉ែត្រ​មួយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ដួល​រលំ​ខូចខាត​ទាំង​ស្រុង​។

​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាទី​នេះ សមត្ថកិច្ច​នៅ​មិនទាន់បាន​ប៉ាន់ស្មាន​តម្លៃ​ នៃ​ការ​ខាតបង់​នៅ​ឡើយ​ទេ គ្រាន់តែ​ដឹងថា មិន​មាន​អ្នក​រង​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​ប៉ុណ្ណោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114