ព័ត៍មានទាន់​ហេតុការណ៏
Search

ការដាក់​​បញ្ចូល​តេ​ក្វាន់​ដូ ITF ក្នុងការ​ប្រកួត​National School Games មាន​សារៈសំខាន់

​ក្រសួង​អប់រំ​បានសម្រេច​ដាក់ ១១ ប្រភេទ​កីឡា ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​(National School Games) ឆ្នាំ​២០១៩ ដែល​នឹងត្រូវ​ធ្វើឡើង​នា​ថ្ងៃទី​១០​ដល់​១៩​ខែមិថុនា​ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ។​

កីឡា​ទាំង​១១​ប្រភេទ​នោះ រួមមាន​៖ កីឡាបាល់ទាត់​កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡា​ប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡា​វាយ​សី កីឡា​កា​រ៉ា​តេ​ដូ កីឡា​តេ​ក្វាន់​ដូ​WT និង កីឡា​តេ​ក្វាន់​ដូ ITF ។​

លោក ប៊ួ​ន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១​ឆ្នាំនេះ សហព័ន្ធ​សម្រេច​ដាក់​១២​វិញ្ញាសា ក្នុងនោះ​មាន​វិញ្ញាសា​មេគុន​ចំនួន​៤ និង​វិញ្ញាសា​ប្រយុទ្ធ​ចំនួន​៨ ហើយ​កីឡាករ​-​កីឡាការិនី​ម្នាក់​លេង​បាន​តែមួយ​វិញ្ញាសា​តែប៉ុណ្ណោះ​។ សម្រាប់​កីឡាករ​-​កីឡាការិនី គឺ​ត្រូវមាន​អាយុ​១៣​ឆ្នាំ​ទៅដល់​ក្រោម​១៨​ឆ្នាំ​។

លោក​អគ្គលេខាធិការ​បន្ត​ថា ការប្រកួត​នេះ ​មាន​សារសំខាន់​សម្រាប់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ក្នុងនោះ​យើង​មាន​សកម្មភាព​ប្រកួត​ចំពោះ​កីឡាករ​-​កីឡាការិនី​វ័យក្មេង ការលើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ទាំងអស់​ចូលរួម​ព្រឹត្តិការណ៍​ធំ​កម្រិត​តំបន់ “​ថ្នាក់ជាតិ​” និង​ចង់​ផ្សព្វផ្សាយ​កីឡា​តេ​ក្វាន់​ដូ ITF​ដល់​ស្រទាប់​យុវជន​-​យុវតី​នៅ​ទូទាំងប្រទេស​កម្ពុជា ។

លោក​បាន​បន្ថែមទៀតថា សព្វថ្ងៃនេះ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF​មាន​ក្លិប​កីឡា​តេ​ក្វាន់​ដូ ITF​ជាង​១០​នៅតាម​រាជធានី​-​ខេត្ត​ក្រុង​រួ​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​។​

សូមបញ្ជាក់ថា ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១​ឆ្នាំនេះ មាន​លក្ខណៈ​ជា​ហ្គេម និង​តម្រូវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ នីមួយៗ​ត្រូវ​រៀបចំ​បទបញ្ជា​បច្ចេកទេស ឲ្យ​ត្រូវ​តាម​ស្តងដារ ត្រៀមលក្ខណៈ​បច្ចេកទេស និង​រដ្ឋបាល​ឲ្យ​បានល្អ​ប្រសើរ ដូចជា​ត្រូវ​រៀបចំ​សៀវភៅ​ទ​បញ្ជា​បច្ចេកទេស រៀបចំ​សិក្ខាសាលា​ណែនាំ ដល់​ប្រតិភូ​កីឡា​រាជធានី​ខេត្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114