ព័ត៍មានទាន់​ហេតុការណ៏
Search

លើក​ដើម​ស្វាយ​ងាប់​ដួល​ចេញពី​ផ្លូវ​ ចាប់​ចំ​ខ្សែភ្លើង​ ឆក់​ស្លាប់​ភ្លាម​មួយរំពេច​

តាកែវ ៖ ជនរងគ្រោះ​ម្នាក់​ ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗ​មួយរំពេច បន្ទាប់ពី​គាត់​ទៅលើ​ក​ដើម​ស្វាយ​ងាប់​ដែល​ដួល​លើផ្លូវ សំណាងអាក្រក់​ចាប់​ចំ​ខ្សែភ្លើង​អគ្គិសនី​ដាច់។

​ហេតុការណ៍​ជនរងគ្រោះ​ឆក់​ចរន្តអគ្គិសនី​ស្លាប់​នេះ កើតឡើង​នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​១៥​នាទី នៅក្នុង​ភូមិ​សង្ហា ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។

ជនរងគ្រោះ​ ឈ្មោះ ​សាំ សារឿន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានមុខ​របរ​កសិក​រ​។ ករណី​នេះដែរ ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ភ្លៀងខ្យល់​បោកបក់​ដួល​ដើម​ស្វាយ​ងាប់​មួយ​ដើម​សង្កត់​លើ​ខ្សែភ្លើង ​បិទ​ផ្លូវ​ចេញចូល​ផ្ទះ​ពួកគាត់​។ លុះដល់​ភ្លៀង​រាំង​ គាត់​ជា​ប្រពន្ធ​បាន​ឲ្យ​ប្តី​ទៅយក​ដើម​ស្វាយ​ចេញ​ ដើម្បី​ចេញ​ម៉ូតូ ពេលនោះ ក៏​ចាប់​ចំ​ខ្សែ​ភ្លើង​ដែល​ដាច់ ​ឆក់​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តងទៅ​។​

ក្រោយ​មាន​ករណី​ឆក់​ចរន្តអគ្គិសនី​នេះ កម្លាំង​ជំនាញ​ស្រុក​ទ្រាំង​បាន​ចុះ​ដល់​ធ្វើ​កំណត់ហេតុ និង​ស្រាវ​ជ្រាវ​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ចរន្ត​អគ្គិសនី​ប្រាកដ​មែន និង​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114