ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉េង កែវពេជ្ជតា ប្រតិកម្ម​លើ​សំណេរ​អត្ថបទ​មួយ​សរសេរ​ពាក់ព័ន្ធ​ពី​ប្រវត្តិ​វិចិត្រករ ញឹក ឌឹ​ម ថា​ធ្លាប់​ខឹង​លោក ស៊ីន ស៊ី​សាមុត

​ភ្នំពេញ ​៖​ បន្ទាប់ពី​មាន​សំណេរ​នៅក្នុង​អត្ថបទ​មួយ ​ដែល​បាន​លើក​សរសេរ​អំពី​ប្រវត្តិ​របស់ វិចិត្រករ​ទេពកោសល្យ​ឆ្នើម ​លោក ញឹក ឌឹ​ម និង ​លោក ស៊ីន ស៊ី​សាមុត ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដែល​ធ្លាប់​មាន​ការ​អាក់អន់ចិត្ត​គ្នា​ហើយ​ ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​យកមក​ដកស្រង់​ប្រភព​ផ្សាយ​បន្ត​អាច​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ដល់​មហាជន​នោះ ​ភ្លាមៗ​នេះ ​តារា​ស្រី ​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បញ្ចេញ​ប្រតិកម្ម​លើ ​អត្ថបទ​មួយ​នេះ​។​

ការបញ្ចេញ​ប្រតិកម្ម​របស់​កំពូល តារាចម្រៀង​ស្រី​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​ អ្នកនាង ម៉េង កែវពេជ្ជតា នាពេលនេះ ​បានកើត​ឡើង​ស្របពេល​ដែលមាន​ការចុះ​ផ្សាយ​ដោយ​ប្រើ​ចំណងជើង​ថា ​លោក ញឹក ឌឹ​ម ចាប់កំណើត​ពី​គ្រួសារ​កសិករ​ ជា​វិចិត្រករ​ទេពកោសល្យ​ឆ្នើម​ នរណា​ក៏​សរសើរ ,​ខឹង​ លោក ស៊ីន ស៊ី​សាមុត រឿង​ច្រៀង​ដៀមដាម​។​

តាមរយៈ​នេះដែរ​ តារាចម្រៀង ​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ​គ្មាន​ការខឹង​ដូច​ការសរសេរ​នេះ​ទេ​ លោក ជា​មនុស្ស​ចិត្ត​ទូលាយ​ណាស់ មិន​សម​ហេតុផល​ទេ​ ដែល​លោក​ខឹង​រឿង​អញ្ចឹង​នោះ​។ តាមពិត​រឿង​ខឹង​នេះ​ គ្រាន់តែ​ជាការ​និយាយ​លេងសើច ផា​( ចំអន់ ) =jy​គ្នា​ប៉ុណ្ណោះ ​ក្នុងនាម​អ្នកសិល្បៈ​ដូចគ្នា​ សូម្បី​សម័យ​បច្ចុប្បន្ន ​ក៏​ពួកយើង​អ្នកសិល្បៈ​ដូចគ្នា​ធ្លាប់​និយាយ​លែបខាយ​លេងសើច​ជាមួយគ្នា​ដែរ។​

អ្នកចម្រៀង​សំឡេង​​ស្រទន់​អង្រួន​បេះដូង​មហាជន ម៉េង កែវពេជ្ជតា​ បាន​រៀបរាប់​បន្ថែមទៀត​ថា បើ​ត្រឹមតែ​ចង់បាន​ការ​Like​ប៉ុណ្ណឹង​ទេ​ សូមកុំ​ចេះតែ​សរសេរ​នាំឲ្យ​កើត​ការយល់ច្រលំ​ទៅលើ​មនុស្ស​ល្អ ។ សូមឲ្យ​តម្លៃ​អ្នកចេះដឹង​របស់​ខ្មែរ​ផង​បើ​អ្នកជា​ខ្មែរ​ដែល​អួត​ថា​ ស្រលាញ់​ខ្មែរ។ Free comments តែ​មិន Free ជេរ​ទេ សូម​អរគុណ​។​

ដោយឡែក​ស្របទៅនឹង​ការលើកឡើង​របស់ ​អ្នកនាង ម៉េង កែវពេជ្ជតា នេះដែរ​ ម្ចាស់​Account Facebook​មាន​ឈ្មោះថា Um Sin​បាន​បញ្ចេញមតិ​ថា​តាមពិត​អ្នកចេះ​កាព្យ​វិទ្យា​ច្បាស់លាស់​មិន​ខឹង​លោក ស៊ិន ស៊ី​សាមុត​ឡើយ​។ បទ ” រំដួល​ដងស្ទឹង​សង្កែ​” នេះ​មិន​មាន​ចេតនា​បង្អាប់​វណ្ណកម្ម​ លោក ញឹក ឌឹ​ម​ នោះទេ​។

ខ្ញុំ​ ក៏​ជា​អ្នក​ស្គាល់​គាត់​ម្នាក់​ដែរ​ ហើយ​កាល​ លោក ស៊ិន ស៊ី​សាមុត ច្រៀង​បទ​នេះ​ សិល្បករ​ដ៏​ឆ្នើម​ទាំង​ពីរ​រូប ដឹង​គ្នា​រួចទៅហើយ។ ដូច្នេះ​អ្នកនិពន្ធ​បទ​ចម្រៀង​ចង់​បង្កប់​អត្ថបដិរូប​ និង​អត្ថរស​ឲ្យ​ណែងណង ក្នុងន័យ​ចង់​ឲ្យ​អ្នក​ស្តាប់​អន្ទះសា​ចង់ឃើញ​ក្នុង​អារម្មណ៍​ ដោយ​គិតថា​”​រំដួល​ដងស្ទឹង​សង្កែ​” មាន​សម្ផស្ស​ល្អ​លើស​រូប​នា​រី​កណ្ដៀត​ក្អម​ចោមពុង​សារុង​របស់ លោក​ ញឹក ឌឹ​ម​ ទៅទៀត នេះ​បើ​តាម​ខ្ញុំ​យល់ដឹង​។ ​នេះ​បើ​យោងតាម​ប្រភព​រៀបរាប់​បន្ថែម​ពី​ម្ចាស់​Account Facebook ខាងលើ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114