ព័ត៍មានទាន់​ហេតុការណ៏
Search

F11 Pro Waterfall Gray ទូរសព្ទស្រីស្អាតសម័យថ្មីមិនអាចខ្វះបាន!

មិនទាន់ដកចិត្តឈប់ស្រលាញ់ F11 Pro Aurora Green និង Thunder Blackផង ស្រាប់តែពេលនេះស្រីស្អាត សាច់សខ្ចី ចាំងពន្លឺ   ព្រៀកៗ បានបង្ហាញខ្លួនទៀតហើយ ដែលបាននឹងអង្រួនបេះដូងអតិថិជនគ្រប់គ្នាជាពិសេស ចំពោះសុភាពនារីសម័យថ្មីតែម្តងនោះគឺ OPPO F11 Pro Waterfall Gray  ដែលប្រៀបបាននឹងសម្រស់ស្រីស្អាត ខ្លាំងមែនទែនដោយសារតែការលាបពណ៌ទៅលើសម្បកទូរសព្ទថ្មីមួយនេះ មានបង្កប់ទៅដោយពន្លឺផ្លេកៗ ដូចជាការលាបថ្នាំក្រចកដ៏រលោងស្អាតមួយមិនចេះរីងស្ងួត។ មិនតែប៉ុណ្ណោះ OPPO F11 Pro Waterfall Gray បន្ថែមអំណាចនៃភាពស្រស់ស្អាត  ដោយ​មានភ្ជាប់នូវ Slogan ថា Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត

ស្រីស្អាត F11 Pro Waterfall Gray រូបនេះមកទាំងសម្រស់ដ៏លេចធ្លោជាមួយនឹងពណ៌ស បែកស្វាយស្រាល និងមានពន្លឺប្រដេញភ្លឺផ្លេកៗ ដោយវាមានសមត្ថភាពខ្ពស់ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះស្រីស្អាតរូបនេះមកជាមួយនឹង RAMទំហំ6GB និង ROMទំហំ 128GB ដែលធំជាងម៉ូឌែលទាំងពីរខាងលើ! ហើយតើម៉ូឌែលនេះអាចជាម៉ូឌែលនៃការចាប់ផ្តើមបំពាក់ ROM 128GB ឬយ៉ាងម៉េច សម្រាប់OPPO? ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺម៉ូឌែលនេះមើលទៅពិតជាសាកសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និង គ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញនៃ Comment នៅលើ Page ផ្លូវការរបស់ OPPO និង ការShareភាគច្រើនគឺជាស្រី្ត វាជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រម៉ៃរបស់សុភាពនារីគ្រប់រូបដែលមានសម្រស់ស្រស់សោភាទាំងពូកែ និង ពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង។

មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាត F11 Pro Waterfall Gray រូបនេះមើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូច     ម៉ូឌែល​ F11 Pro ដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និង មានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង! ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost  និង កម្មវិធីល្អៗឯទៀតដូច F11 Pro មុនអត់ហ្ន័រ ? បើមានមែនច្បាស់ជាលង់ហើយ សូម្បី Admin ជាបុរសក៏ទ្រាំមិនបានដែរលោកអើយ ។ សុភាពនារីមើលទុកឲ្យហើយទៅ F11 Pro Waterfall Gray ពិតជាស្អាត និង សាកសមជាមួយលោកអ្នកនាងខ្លាំងណាស់ ហើយសុភាពបុរសដែលមានគម្រោងទិញជូនសង្សារវិញក៏អាចត្រៀមបានដែរ ទិញជូនដៃគូរបស់អ្នកទៅ ប្រាកដជាពួកគាត់ពេញចិត្តស្តូកតែម្តងហើយ។ តោះគ្នាយើងចាំអ៊ុតតម្លៃស្រីស្អាត OPPO F11 Pro Waterfall Grayនេះមើល៍ថាតើវាមានតម្លៃប៉ុន្មានដែរ ហើយវានឹងមកដល់កម្ពុជាយើងនៅពេលណា?

អត្ថបទពាណិជ្ជកម្ម 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114