ព័ត៍មានទាន់​ហេតុការណ៏
Search

ភាពយន្តជីវិត បង្កប់សារអប់រំសម្រាប់ជីវិត ចាក់ដោតគ្រប់សាច់រឿង

សម្រាប់អ្នកដែលបានទស្សនា ភាពយន្តជីវិត ច្បាស់ជាបានជូតទឹកភ្នែកទឹកសំបោរមិនខាន​ជាមួយសាច់រឿង កំសត់ៗជាច្រើន ដែលបានចាក់ផ្សាយកន្លងមកលើនៅ Facebook និង Youtube សាស្រ្តាហ្វីម។ ប្រាំរឿងដែលបានចាក់ផ្សាយ កន្លងមក សុទ្ធតែទទួលបានការគាំទ្រ និង មានកោតសរសើរ ទៅលើផលិតករ ដែល បានផលិតកម្មវិធីល្អនេះ ចាក់ផ្សាយជារៀងរាល់សប្តាហ៍ សម្រាប់តាមដាន។ 

ទស្សនិកជនជាច្រើនបានលើកឡើង ប្រហាក់ប្រហែលគ្នា ថាភាពយន្តជីវិត ជាកម្មវិធីល្អ ដែល មានអត្ថន័យខ្លឹមសារអប់រំល្អៗ ជាមួយសាច់រឿងប្លែកៗ ដែលកើតឡើងជាក់ស្តែង ទៅលើជីវិតមនុស្ស ក្នុងសង្គមសព្វថ្ងៃ ហើយតួសម្តែងសុទ្ធតែ ជាតួដែលល្បីឈ្មោះ និង មានទេពកោសល្យ។  មកដល់ពេលនេះ ភាពយន្តជីវិត បាន បង្កើតបាន ប្រាំភាពយន្តល្អៗ រួចមកហើយ ហើយសុទ្ធតែទទួលបានការគាំទ្រ ។ រឿងទាំងប្រាំនោះ មានដូចជា រឿងរឹងមាំ ដែលសម្តែងដោយ កញ្ញា រឿន ណាតដែលជាអតីតបវកញ្ញាប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៨ រឿងកញ្ចក់សុភមង្គល សម្តែងដោយ កញ្ញា នី មុន្នីនាថ និង លោក កែវបូរា រឿង សុភមង្គល មិនមែនលុយ សម្តែងដោយ អ្នកនាងកុល ដាវី និង រឿង បងប្អូន និង រឿងចុងក្រោយ គឺរឿង ខ្ញុំជឿ​។

លោកស្រី ប៊ុន ចាន់និមល ដែលជាផលិតករ ភាពយន្តជីវិត បានសម្តែង ការសប្បាយចិត្ត ដែល ភាពយន្តជីវិត មានការគាំទ្រ ពីទស្សនិកជនយ់ាងភ្លូកភ្លូកដីដ៏ច្រើនបែបនេះ ។ លោកស្រីបានបន្តទៀតថា នឹងព្យាយាម បង្កើតសាច់រឿង ដែលមានគុណភាព និង ផ្តល់សម្រស់ឲ្យជីវិត បែបនេះ ឲ្យបានច្រើនបន្តទៀត ហើយសង្ឃឹមថា ទស្សនិកជន នៅតែបន្តការគាំទ្រ។ 

លោកស្រី ប៊ុន ចាន់និមល ផ្តល់ការសម្ភាសន៍ចុងក្រោយថា លោកស្រី សង្ឃឹមថាភាពយន្តជីវិត និងចូលរួមចំណែក ក្នុងការបង្ហាញ អំពើល្អ និង លើកទឹកចិត្ត សម្រាប់អ្នកគ្រប់គ្នា ឲ្យជំនះរាល់បញ្ហាតូចធំ ហើយងាកមើលប្រព្រឹត្តតែអំពើល្អ​ទាំងអស់គ្នាឲ្យបានកាន់តែច្រើន។​

គួររំលឹកផងដែរថា ភាពយន្តជីវិត មានផ្សាយរៀងរាល់ថ្ងៃ អាទិត្យ តាមរយះ Facebook និង Youtube Sastra Film ដែលជាការផលិតចេញពីផលិតកម្មសាស្ត្រាហ្វីម និង មានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័នផងដែរ។ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114