ព័ត៍មានទាន់​ហេតុការណ៏
Search

អ​.​ស​.​ប ​៖​ សមភាព​យេនឌ័រ​ផ្ដល់​ផល​ល្អ​ដល់​វិស័យ​មុខ​ជំនួញ​និង​សេដ្ឋកិច្ច​

អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ បណ្ដា​ក្រុមហ៊ុន​ដែល​បាន​កែប្រែ​ឱ្យមាន​សមភាព​យេនឌ័រ​ជាពិសេស​តួនាទី​ក្នុង​ថ្នាក់ដឹកនាំ​នោះ បាន​ដំណើរការ​កាន់តែ​ប្រសើរ​ជាង​មុន​និង​រកបាន​ប្រាក់ចំណេញ​ក៏​ច្រើនជាង​មុន​ ខណៈ​ប្រទេស​ដែល​មាន​បង្កើន​ចំនួន​បុគ្គលិក​ជានា​រី​ត្រូវ​គេ​មើលឃើញថា​មាន​កំណើនសេដ្ឋកិច្ច​ល្អ​ជាង​មុន​ដូចគ្នា​។​

យោងតាម​របាយការណ៍​ផ្អែកលើ​ការស្ទង់មតិ​លើ​ក្រុមហ៊ុន​ជិត​១​ម៉ឺន​៣​ពាន់​មកពី​៧០​ប្រទេស​បាន​រកឃើញថា “​ការធ្វើឱ្យមាន​សមភាព​យេនឌ័រ​គឺជា​យុទ្ធសាស្ត្រ​អាជីវកម្ម​ដ៏​វៃឆ្លាត​មួយ​!”
​ការស្ទង់មតិ​ខាងលើ​បង្ហាញថា​ជិត​៣/៤​នៃ​ក្រុមហ៊ុន​ដែល​បាន​បង្កើតឱ្យមាន​សមភា​ព​យេនឌ័រ​ក្នុងតួនាទី​ជា​ថ្នាក់​គ្រប់គ្រង​របស់ខ្លួន​ត្រូវបាន​រាយការណ៍​ថា​ចំណូល​មានការ​កើនឡើង​រវាង​៥%​ទៅ​២០%​។​ជាង​នេះដែរ ក្រុមហ៊ុន​ប្រហែល​៥៧%​និយាយថា​កំណើន​បុគ្គលិក​ជា​នារី​ក្នុងតួនាទី​ជា​ថ្នាក់ដឹកនាំ​បានធ្វើឱ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​ទាក់ទាញ​និង​រក្សា​ធនធាន​ដែលមាន​សមត្ថភាព​ខណៈ​ក្រុមហ៊ុន​ស្ទើរតែ​ទាំងអស់​និយាយថា​ពួកគេ​បាន​មើលឃើញ​ពី​ភាពជឿនលឿន​នៃ​គំនិត​ច្នៃប្រឌិត​ការបង្កើត​ថ្មី ការបើកចំហ​និង​ការពង្រឹង​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​។​

អ្នកស្រី Deborah France-Massin ប្រធានការិយាល័យ​សក​ម្ម​ភាព​និយោជក​របស់​អង្គការ ILO បាន​និយាយថា “​ក្រុមហ៊ុន​ទាំងអស់​គួរតែ​ចាត់ទុក​រឿង​សមភាព​យេនឌ័រ​ជា​បញ្ហា​ប្រាក់ចំណូល មិនមែន​ត្រឹមតែ​ជា​បញ្ហា​ធនធានមនុស្ស​មួយ​មុខ​ទេ​”AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114