ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្នរ​ណែនាំ “Knorr ATM” ជាមួយនឹង​មុខម្ហូប​ខ្មែរ​ជាង 1000 មុខ​ជាមួយ​កញ្ញា​ពេជ្រ សោភា​និង​ចាន់ កញ្ញា

កាលពី​ថ្ងៃ​ពុធ ទី​22 ខែឧសភា​ដែល​ទើបតែ​កន្លងផុតទៅ កញ្ញា​ពេជ្រ សោភា កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​តារា​តំណាង​ផលិតផល​ដុំ​ស៊ុប​និង​ម្សៅ​ស៊ុប​ខ្នរ បាន​ចាប់ដៃ​ជាមួយនឹង​អតីត​បេក្ខភាព Top 5 ក្នុង​កម្មវិធី​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ​លំដាប់​អន្តរជាតិ MasterChef Khmer ក្នុង​សប្ដាហ៍​ទី​ពីរ​បន្ដ​របស់​កម្មវិធី ខ្នរ​អេ​ធី​អឹម​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ដែល​ក៏មាន​ការចូលរួម​ពី​ពិធីករ​មុខស្រស់​ពូកែ​វោហារ​ស័ព្ទ លោក ជា វណ្ណា​រិ​ទ្ធ​ផងដែរ​។

​នៅក្នុង​កម្មវិធី​នេះ​ដែល​រួមមាន​ជាការ​ចំអិន​ផ្ទាល់​ដោយ​តារា​កិត្តិយស​ទាំងពីរ​រូបនេះ និង​ការ​ភ្លក្ស​ម្ហូប​ផ្ទាល់ ពួកគាត់​ទាំងពីរ​បានផ្ដល់​នូវ​ភាពសប្បាយ​រីករាយ​និង​ចំណេះដឹង​ទាក់ទង​នឹង​ការ​ចំអិនម្ហូប​ផ្សេងៗ​ទៅដល់​ប្រិយមិត្ត​និង​អ្នកគាំទ្រ​ដែល​បង្ក​​ឲ្យ​មាន​ភាព​កុះករ​ប្លែក​ពេញ​បរិវេណ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​តែម្ដង ហើយ​អ្វីដែល​រឹត​ពិសេស​ទាក់ទាញ​ចំណាប់អារម្មណ៍​ជាងគេ​នោះ​គឺ​ម៉ាស៊ីន​ខ្នរ​អេ​ធី​អឹម​។​

​ខ្នរ​អេ​ធិ​អិ​ម “Knorr ATM” គឺជា ម៉ាស៊ីន​ដ៏​អស្ចារ្យ ហើយ​មាន​តែមួយ​លើកដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ផ្ទុក​នូវ​មុខម្ហូប​ខ្មែរ​ជាង 1000​មុខ ជាមួយ​វិធី​ងាយៗ​ដោយ​គ្រាន់តែ​ធ្វើការ​ជ្រើស​រើសមុខ ម្ហូប​មួយណា​អ្នក​ពេញចិត្ត ឬក៏​ជ្រើសរើស​ប្រភេទ​សាច់​ណាមួយ ជាមួយនឹង​បន្លែ​ណាមួយ ឬ ក៏​សាច់​សុទ្ធ​ជា​ប្រភេទ​បន្លែ​សុទ្ធ​ក៏បាន ឬក៏​ពេលវេលា​ចំអិន​15​នាទី លើសពី 15​នាទី នឹង​លើសពី 30​នាទី​ផងដែរ​ហើយ​ដើម្បី​ទទួលបាន​រូប​បន្ដ លោកអ្នក​គ្រាន់តែ​ស្កេ​ន​ជា​រូបភាព ឬ​ព្រី​ន​ជា​ក្រដាស​រួច​ជា​ស្រាច់​។

​ម៉ាស៊ី​ន​ខ្នរ​អេ​ធី​អិ​ម​នេះ ​នឹង​ផ្ដល់នូវ​ភាព​ងាយស្រួល​ដល់​ស្ដ្រី​មេផ្ទះ​និង​ប្រិយមិត្ត​ដែល​មាន​ការ​លំបាក​ក្នុង​ការ​រិះរក​មុខម្ហូប​ដើម្បី​ចំអិន ហើយ​ខ្នរ​អេ​ធី​អឹម​នឹងមាន​វត្តមាន​នៅតាម​បណ្ដាញ​ផ្សារ​ទំនើប​ដើម្បី​បម្រើ​ប្រិយមិត្ត​គ្រប់គ្នាៗ​ក្នុងពេល​ឆាប់ៗ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114