ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី Theresa May​ នឹង​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស

លោកស្រី Theresa May​បាន​និយាយថា លោកស្រី នឹង​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម នា​ថ្ងៃទី​៧ ខែមិថុនា ខាងមុខនេះ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការប្រកួតប្រជែង​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោកស្រី បាន​និយាយថា លោកស្រី​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព​របស់លោក​ស្រី​ទៅហើយ ក្នុងការ​ចែករំលែក Brexit ហើយ​វា​គឺជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត កាលដែល​លោកស្រី មិនអាច​ធ្វើ​វា​បាន​។​

លោកស្រី May​បន្តថា ការធ្វើជា​នាយករដ្ឋមន្ត្រី ពិត​ជាមាន​កិត្តិយស​ខ្លាំងណាស់​នៅក្នុង​ជីវិត​របស់​លោកស្រី​។

លោកស្រី​បញ្ជាក់ថា លោកស្រី​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី ខណៈដែល​ការប្រកួតប្រជែង​ថ្នាក់ដឹកនាំ​គណបក្ស​អភិរក្សនិយម កំពុង​ធ្វើឡើង​។​

វា​មានន័យថា លោកស្រី​នៅតែ​ជា​នាយករដ្ឋមន្ត្រី​ដដែល ពេលដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​មកកាន់​ចក្រភព​អង់គ្លេស នៅ​ដើមខែ​មិថុនា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114