ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេងៗ​ បង្កើន​ការ​អំពាវនាវ​ជា​សកល ​ឲ្យ​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ

សកម្មជន​វ័យក្មេង​រាប់ពាន់នាក់ ​នៅក្នុង​ប្រទេស​អូស្ត្រាលី ​និង​ណូ​វែ​ល​ហ្សេ​ឡង់​ បានចាប់ផ្តើម​ធ្វើការ​តវ៉ា​ជា​សកល​មួយ​កាលពី​ថ្ងៃ​សុក្រ ​ដោយ​ទាមទារ​ឲ្យ​អ្នកនយោបាយ​និង​មេដឹកនាំ​ពាណិជ្ជកម្ម​ធ្វើ​សកម្មភាព​ ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។​

អ្នកសម្របសម្រួល​រំពឹងថា មនុស្ស​វ័យក្មេង​ជាង​មួយ​លាន​នាក់​នឹងចូលរួម​បាតុកម្ម​នៅក្នុង​ប្រទេស​យ៉ាងហោចណាស់​១១០​ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​ការទាមទារ​របស់​សកម្ម​ជន​ស៊ុយអែត​អាយុ​១៦​ឆ្នាំឈ្មោះ Greta Thunberg ដែល​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ពន្យឺត​ការឡើង​កំដៅ​ផែនដី​។​

កុមារី Nina Pasqualini អាយុ​១៣​ឆ្នាំ​នៅឯ​ការជួបជុំ​មួយ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន​ដែល​ដឹកនាំ​ដោយ​ក្រុម Extinction Rebellion បាន​និយាយថា “​ខ្ញុំ​មានការ​ព្រួយបារម្ភ​អំពី​គ្រោះមហន្តរាយ​អាកាសធាតុ​។ គ្រប់ពេល​យើង​មាន​ភ្លើង​ឆេះ​ព្រៃ​នៅទីនេះ សត្វ​ផ្សេង​អាច​នឹង​ផុត​ពូជ​”​។​

នាង​បាន​និយាយថា “​រដ្ឋាភិបាល​មិនបាន​ធ្វើ​អ្វី​តាម​ដែល​គួរ​ធ្វើ​នោះទេ​។ ពួកគេ​គ្រាន់តែ​បន្លាច​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​”​។​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា ការឡើង​កម្តៅ​ផែនដី​ដោយសារតែ​កម្តៅ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចេញពី​ការដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល​បាន​នាំមក​នូវ​គ្រោះរាំងស្ងួត​និង​រលក​កម្តៅ​កាន់តែច្រើន រលក​ទឹកកក ទឹកសមុទ្រ​ឡើង​ខ្លាំង​និង​ទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ​។​

ប្រទេស​អូស្ត្រាលី​ទើបតែ​ជួបប្រទះ​រដូវក្តៅ​ដែល​ក្តៅ​បំផុត​របស់ខ្លួន​ក្នុង​កំណត់ត្រា​។​
​កាលពី​ឆ្នាំមុន ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​ជា​សកល​បាន​ឈានដល់​កម្រិត​ខ្ពស់​ក្នុង​កំណត់ត្រា​បើទោះជា​មានការ​ព្រមាន​ពី​ក្រុម​អន្តររដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កាលពី​ខែតុលា​ថា ទិន្នផល​ឧស្ម័ន​នឹងត្រូវ​កាត់បន្ថយ​ក្នុង​រយៈពេល​១២​ឆ្នាំ​ទៀត​ដើម្បី​រក្សា​ស្ថេរភាព​អាកាសធាតុ​ក៏ដោយ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114