ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Tiger Woods លេង​ការប្រកួត Memorial Tournament មុន​ព្រឹត្តិការណ៍ US Open

ក្រុម​អ្នក​រៀប​ចំ​ព្រឹ​ត្តិ​ការណ៍​ប្រកួត​បាន​អះអាងថា កីឡាករ Tiger Woods បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ថា លោក​នឹង​ចូល​លេង​ការប្រកួត Memorial Tournament នា​សប្តាហ៍​ក្រោយ ខណៈពេលដែល​គាត់​ចង់​មាន​ទម្រង់​លេង​ល្អ​បំផុត​មុន​ការប្រកួត US Open នា​ខែក្រោយ​។​

​កីឡាករ Woods​ដែល​ដណ្តើមបាន​ជើងឯក​ធំ​ជា​លើក​ទី​១៥​របស់លោក​នៅ Masters កាលពី​ខែ​មុន​នោះ បាន​និយាយថា លោក​មិនទាន់មាន​អារម្មណ៍ល្អ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​លោក​ត្រូវតែមាន​ថាមពល​ដើម្បី​លេង​ការប្រកួត​។​

​លោក​បន្តថា គ្មាន​ហេតុផល​ដែល​លោក​មិនអាច​ក្រោកឈរ​ម្តងទៀត​បាន​នោះទេ ។ លោក​ត្រូវតែ​ចាប់ផ្តើម​មាន​អារម្មណ៍ល្អ​បន្តិច មុនពេល​អ្វីៗ​នឹង​ចាប់ផ្តើម​ល្អប្រសើរ​ឡើង​។​

​សូមបញ្ជាក់ថា កីឡាករ Woods​បាន​បន្ថែម​ការប្រកួត Memorial នៅ​ទីក្រុង Dublin រដ្ឋ Ohio​ទៅក្នុង​កាលបរិច្ឆេត​ប្រកួត​របស់គាត់ ដើម្បី​ឲ្យ​ការត្រៀមខ្លួន​របស់គាត់​កាន់តែ​ល្អ​ខ្លាំង​ឡើង​មុន​ការប្រកួត US Open ដែល​នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមិថុនា នៅ​ទីលាន ប្រកួត Pebble Beach រដ្ឋ California ។​

​កីឡាករ​វ័យ​៤៧​ឆ្នាំ​ម្នាក់​នេះដែរ នឹង​បង្ហាញខ្លួន​លើក​ទី​១៧​នៅ​ការប្រកួត Memorial Tournament ដែល​រៀបចំឡើង​ដោយ​វរបុរស​វាយ​កូន​ហ្គោល Jack Nicklaus នៅ​ក្លិប Muirfield Village Golf ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114