ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ស្រុក​ក្រុង​អាណត្តិ​ទី​៣ នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ បាន​បញ្ចប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នាំមុខ

ស្វាយរៀង ​៖ ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង សម្រាប់​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩.២០២៣ នៅ​ព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទូទាំង​ខេត្តស្វាយរៀង បាន​បញ្ចប់​ប្រកបដោយ​ជោគជ័យ​ទៅតាម កាលវិភាគ របស់ លេខាធិការដ្ឋាន​រៀបចំ​បោះឆ្នោត​ខេត្ត​ ដោយ​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​នាំមុខ។

លោក ឯម សុទ្ធ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​បោះឆ្នោត​ខេត្តស្វាយរៀង ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ដំណើរ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ស្រុក​ក្រុង សម្រាប់​អាណត្តិ​ទី​៣ ​នាព្រឹក​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩​នេះ លទ្ធផល​បណ្តោះអាសន្ន គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​និង​នាំមុខ​ទៅលើ​គូរ​ប្រជែង នៃ គណបក្ស​២​ផ្សេងទៀត ដែល​បាន​ចុះបញ្ជី​ឈ្មោះ​ស្វែងរក​ការគាំទ្រ​ពី​អង្គ​បោះឆ្នោត​នៅ លេខាធិការដ្ឋាន​រៀបចំ បោះឆ្នោត​ខេត្ត។

លោក បន្ថែម​ថា​ ដំណើរការ​បោះឆ្នោត ដែល​លេខាធិការដ្ឋាន​រៀបចំ​បោះឆ្នោត បាន​រៀប​ការិយាល័យ​បោះឆ្នោត​ចំនួន​៨ ការិយាល័យ និង​មណ្ឌល​បោះឆ្នោត​ចំនួន​៩​ មណ្ឌល នៅ​តាម​បណ្ដា ស្រុក ក្រុង​ទាំង​៨​របស់​ខេត្ត អង្គ​បោះឆ្នោត​បាន​អញ្ជើញ ទៅមុន​ម៉ោង​កំណត់ ដែល​គណៈកម្មការ​រៀប​ចំ​បោះឆ្នោត បានកំណត់​នៅក្នុង កាលវិភាគ​របស់​លេខាធិការដ្ឋាន ហើយ​ការបោះឆ្នោត​នៅតាម​មណ្ឌល​នីមួយៗ បាន​ប្រព្រឹត្ត​ទៅតាម ការណែនាំ​របស់ ប្រធាន​ការិយាល័យ និង​ធានា​សន្តិសុខ​ផងដែរ។

សូម​បញ្ជាក់​ថា ខេត្ត​ស្វាយរៀង​ជា​ខេត្ត​មួយ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់ ​និង​បង្កើន​ចំនួន​សមាជិក ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិ​ទី​៣ មាន​ចំនួន​២៣​រូប ខណៈ​ដែល​នៅ​អាណត្តិ​ទី​១​និង​ទី​២ មានតែ​១៥ រូប ក្រុង​ស្វាយរៀង និង​ក្រុង​បាវិត រក្សា ១៥ លើ​១៥ រូប ស្រុក​រមាសហែក ចំនួន ២១ រូប នៅ​អាណត្តិ​ទី​២​មានតែ ១៩​រូប ស្រុក​ស្វាយជ្រំ មាន​ចំនួន ២១ រូប នៅ​អាណត្តិ​ទី​២​មានតែ ១៩​រូប ស្រុក​ចន្ទ្រា​មាន​ចំនួន ១៥​រូប នៅ​អាណត្តិ​ទី​២​មានតែ ១៣​រូប ស្រុក​រំដួល អាណត្តិ​ទី​៣​មាន​ចំនួន​មាន​ចំនួន ១៧ រូប នៅ​អាណត្តិ​ទី​២​មានតែ ១៥ រូប ស្រុក​ស្វាយទាប ក្នុង អាណត្តិ ទី​៣ មាន​១៧​រូប នៅ​អាណត្តិ​ទី​២ មានតែ​១៥​រូប និង​ស្រុក​កំពង់រទេះ​ មាន​ចំនួន​១៧​រូប នៅ​អាណត្តិ​ទី​២ មានតែ​១៥ រូប៕

គឹម​សេង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114