ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន រំលេច​ពី​នយោបាយ​ឈ្នះ​ឈ្នះ​នៅឯ​សន្និបាត​អង្គការសហប្រជាជាតិ​

ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃនេះ​ បាន​គូសបញ្ជាក់​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុង​ការបញ្ចប់​សង្គ្រាមស៊ីវិល​និង​ការធ្វើ​បរិ​យា​ប័ន្ន​តាមរយៈ​«​គោលនយោបាយ​ឈ្នះ​ឈ្នះ​» នៅក្នុង​អំឡុងពេល​សម្តេច​អញ្ជើញ​ចូលរួម​ថ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការសហប្រជាជាតិ​(UN-ESCAP)​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​បាងកក​។​

ថ្លែង​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៥ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក​(UN-ESCAP)​នៅឯ​មជ្ឈមណ្ឌល​សន្និសីទ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​បាងកក​នា​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​​៖ កម្ពុជា​ទទួលបាន​សុខសន្តិភាព និង ការបង្រួបបង្រួម​ជាតិ​សម្រាប់​ប្រទេស​ទាំងមូល​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​នៅ​ចុងឆ្នាំ ១៩៩៨។ សង្គ្រាម​ដែល​បានអូសបន្លាយ​រយៈពេល​ជាង ៣០ ឆ្នាំ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​នៅពេល​កងទ័ព​ខ្មែរក្រហម​បាន​ចុះចូល​និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ «​នេះ​គឺជា​លទ្ធផល​ទទួលបាន​ពី​គោ​លន​យោ បាយ​ឈ្នះ​ឈ្នះ​ដែល​យើង​បាន​ដាក់ចេញ​ដោយ​ខ្លួនឯង​ដោយ​គ្មាន​ការបង្គាប់បញ្ជា​ឬ​ជំនួយ​ពី​ខាងក្រៅ»​។

សម្តេច​បន្តថា ​៖“​ជា​លទ្ធផល​ជោគជ័យ​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ​នេះ​,​សង្គ្រាម​និង​ជម្លោះ​ប្រដាប់​អាវុធ​ត្រូវ​ បានបញ្ចប់​ទាំងស្រុង ​ហើយ​កម្ពុជា​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​គ្រាប់​យ៉ាង​តាមរយៈ​ការកសាង​ទំនុកចិត្ត​រវាង​ខ្មែរ​និង​ខ្មែរ​ដែលជា​ប្រការ​នាំមក​នូវ​សន្តិភាព​ដ៏​រឹងមាំ​ហើយ​ចាក់ឫស​កាន់តែ​ជ្រៅ​ក្នុងសង្គម​ជា តិ​ក្នុង​រយៈពេល​ជាង​២០ ឆ្នាំ​ចុង​ក្រោយនេះ​”​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​ គោ​នយោបាយ​ឈ្នះ​ឈ្នះ​មាន​រួមបញ្ចូល​សមាស​ភាពជា​មូលដ្ឋាន​ចំនួន​៣​សំខាន់ៗ​គឺៈ​ទី​១.​ការ​ធានា​ថា បុគ្គល​គ្រប់រូប​អាច​បន្ត​រស់រាន​មានជីវិត​,​ទី​២.​ការ​ធានា​ថា​បុគ្គល​គ្រប់រូប​មានការ​ងារ​និង​មុខរបរ​ចិញ្ចឹមជីវិត និង ទី​៣.​ការធានា​ការពារ​នូវ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំង​អស់​គ្នា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ​៖ សន្តិភាព​គឺជា​បុរេ​លក្ខខណ្ឌ​ដ៏​ចម្បង​និង​សំខាន់បំផុត​សម្រាប់​កសាង​ខឿនសេដ្ឋកិច្ច​និង​អភិវឌ្ឍ​សង្គមជាតិ។ លើ​មូលដ្ឋាន​នេះ ​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់​៧,៧​ភាគរយ​ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​ចុងក្រោយ​ហើយ​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រទេស​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​លឿន​លឿន​បំផុត​ក្នុង​ពិភពលោក ព្រមទាំង​បាន​ឆ្លងកាត់​ពី​ឋានៈ​ប្រទេស​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ។ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់ចុះ ជា​លំដាប់​ពី​ជាង ៥៣% ឆ្នាំ ២០០៤ មក​នៅ ១៣,៥% នៅ​ឆ្នាំ ២០១៤ ហើយ​ត្រូវបាន​ប៉ាន់​ស្មានថា​ស្ថិតនៅក្នុង​រង្វង់ ១០ ភាគរយ​នាពេល​បច្ចុប្បន្ន ។ វិស័យ​សុខាភិបាល​និង​អប់រំ​ក៏​សម្រេចបាន​នូវ​ការរីកចម្រើន​មួយ​គួរកត់សម្គាល់​ទោះបី​នៅមាន​សេសសល់​បញ្ហា​ប្រឈម​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​ដោះស្រាយ​ក៏ដោយ ។ ជាមួយនឹង​សមិទ្ធផល​ដ៏​ធំធេង​នេះ​កម្ពុ​ជាមាន​ម​ហិ​ច្ឆិ​តា​ក្នុងការ​ក្តាប់​យកមក​វិញ​នូវ​មោទនភាព​ជាតិ​តាមរយៈ​ការ​ប្រែ​ក្លា យ​ខ្លួន​ទៅជា​ប្រ​ទេ ស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ហើយ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

សម្តេច​តេ​ជោ​ក៏បាន​បង្ហាញ​ផងដែរ​អំពី​បទពិសោធន៍​របស់​កម្ពុជា​ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ថា​សន្តិភាព​និង​ស្ថេរភាព​គឺជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ហើយ​បញ្ច្រាស​មកវិញ​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង សមធម៌​គឺជា​លក្ខខណ្ឌ​ដែល​ចាំបាច់​សម្រាប់​ពង្រឹង​និង​ធានា​នូវ​សុខសន្តិភាព​និង​ស្ថេរភាព​សង្គម។ លើ​មូលដ្ឋាន​នៃ​បទពិសោធន៍​នេះ​,​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ផ្តល់​តម្លៃ​ខ្ពស់បំផុត​ចំពោះ​ការខិតខំ​បន្ត​ថែរក្សា​សន្តិភាព​និង​ស្ថេរភាព​ព្រមទាំង​បន្ត​ជំរុញ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​បរិ​យា​ប័ន្នដែ ល​បច្ចុប្បន្ននេះ​ក៏​កំពុងតែ​ហុច​ផ្លែផ្កា​យ៉ាងពិត​ប្រាកដជា​ប្រយោជន៍​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​គ្រប់​ច្រកល្ហក​និង​គ្រប់​ផ្ទៃ​ប្រទេស​៕

​ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114