ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ប្រដាល់ Wilder ប្រកាស​ប្រកួត​ម្ដងទៀត​ជាមួយ​អ្នក​ប្រដាល់ Ortiz

ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​របស់​ស្ថាប័ន WBC អ្នក​ប្រដាល់ Deontay Wilder បានប្រកាស​ពី​ការប្រកួត​សាជាថ្មី​ជាមួយ​អ្នក​ប្រដាល់ Luis Ortiz របស់​ប្រទេស​គុយបា​កាលពី​ថ្ងៃ​អង្គារ​ដែលជា​ការដោះស្រាយ​បញ្ហា​ថ្មី​មួយ​ចំពោះ​ក្តីសង្ឃឹម​ក្នុងការ​ឈានទៅដល់​ការប្រកួត​ជាមួយនឹង​គូប្រជែង​កីឡាករ Anthony Joshua ។

នៅក្នុង​សេចក្តីប្រកាស​មួយ​នៅលើ​បណ្តាញ Twitter កីឡាករ Wilder បាន​និយាយថា លោក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រកួត​ជាមួយនឹង​កីឡាករ Ortiz ម្តងទៀត​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​ជា​លើកដំបូង​នៅក្នុង​ខែមីនា ឆ្នាំ ២០១៨។

អ្នក​ប្រដាល់ Wilder បានទទួល​ជ័យជម្នះ​លើកដំបូង​ជាមួយ​អ្នក​ប្រដាល់​សញ្ជាតិ​គុយបា​ដែលមាន​រហស្សនាម​ថា “King Kong” ក្នុង​ទឹក​ទី ១០ និង​ជា​កំណត់ត្រា​ដ៏​ល្អ​ក្នុងការ​ផ្ដួល​កីឡាករ​មិនដែល​ចាញ់​វ័យ ៤០ ឆ្នាំ​រូបនេះ​ផងដែរ។

Wilder បាន​សរសេរ​លើ​បណ្តាញ Twitter ថា “​ចំពោះ​អ្នកគាំទ្រ​ទាំងអស់​របស់ខ្ញុំ ខ្ញុំ​ចង់​ប្រកាសថា កីឡាករ Luis Ortiz និង​ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ការប្រកួត​ម្តងទៀត ខណៈដែល​កាលបរិច្ឆេទ និង​ទីតាំង​នឹងត្រូវ​បានប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​”។

កីឡាករ​រូបនេះ​បាន​បន្តថា “​ការប្រកួត​ដ៏​ចម្រូងចម្រាស​របស់ខ្ញុំ​ទាំងអស់​ត្រូវតែ​ដោះស្រាយ​ជាមួយ​ក្រុម ASAP”។

ខណៈពេលដែល​មិនមាន​កាលបរិច្ឆេទ ឬ​ទីកន្លែង​ត្រូវបាន​ប្រកាស​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​រាយការណ៍​ថា កីឡាករ​ទាំងពីរ​នាក់​នេះ​នឹង​ប្រកួត​គ្នា​ក្នុង​ទីក្រុង Las Vegas នៅ​ថ្ងៃទី២៨ ខែកញ្ញា។

កីឡាករ Wilder វ័យ ៣៣ ឆ្នាំ​បានការ​ពារ​ខ្សែក្រវាត់​របស់គេ​ជា​លើក​ទី ៩ កាលពី​ថ្ងៃទី ១៨ ខែឧសភា បន្ទាប់ពី​បាន​ផ្តួល​កីឡាករ Dominic Breazeale ក្នុង​ទឹក​ទីមួយ។

ម្ចាស់​ខ្សែក្រវាត់ WBC រូបនេះ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​ក្នុង​ប្រកួត​ចំនួន ៤១ លើក។ ការ​សម្រេចចិត្ត​របស់​កីឡាករ Wilder ក្នុងការ​ប្រកួត​ជាមួយនឹង​កីឡាករ Ortiz មិន​ទំនងជា​នឹងធ្វើ​ឲ្យ​គាត់​ជួបនឹង​គូប្រជែង​គឺ​កីឡាករ Joshua ឡើយ​នៅក្នុង​ការប្រកួត​ដែល​បាន​ស្មាន​ទុកជាមុន​ក្នុងឆ្នាំនេះ៕
AFP
ជី​វ័​ន្ត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114