ព័ត៍មានទាន់​ហេតុការណ៏
Search

បណ្ដា​ប្រទេស G20 គ្រោង​កំណត់​គោលនយោបាយ​ពន្ធចំពោះ​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំៗ

សារព័ត៌មាន​Nikkei business daily បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រទេស​ក្នុង​កិច្ចប្រជុំ G20 កំពុង​រៀបចំ​គោលនយោបាយ​ពន្ធ​ថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន​ឌីជីថល​យក្ស​ជាច្រើន​ដូចជា Google ជាដើម​ដោយ​ផ្អែកលើ​អាជីវកម្ម​ដែល​ក្រុមហ៊ុន​នោះ​រកស៊ី​ក្នុង​ប្រទេសមួយ​ពោលគឺ​មិន​សំខាន់​ថា​មាន​ការិយាល័យ​កណ្ដាល​នៅ​ប្រទេស​ណា​នោះទេ​។​

គោលនយោបាយ​គោល​នេះ​ទំនងជា​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្នុង​កិច្ចប្រជុំ G20 ក្នុង​កិច្ចប្រជុំ​នៅ​ខែ​ក្រោយនេះ​ក្នុង​ទីក្រុង Fukuoka ប្រទេស​ជប៉ុន​មុនពេល​កិច្ចប្រជុំ​កំពូល G20 មកដល់​នៅ​ទីក្រុង Osaka​។​

ប្រទេស​ទាំងអស់​នៃ​កិច្ចប្រជុំ​នេះ​នឹងត្រូវ​ឈានដល់​កិច្ចព្រមព្រៀង​ចុងក្រោយ​នៅ​ឆ្នាំ​២០២០​ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​នីតិវិធី​យ៉ាងណា​នៃ​ការអនុវត្ត​គោលនយោបាយ​នេះ​ត្រូវការ​ការសម្រេច​ចុងក្រោយ​សិន​។​

សារព័ត៌មាន​ដដែល​បាន​ដកស្រង់​សម្ដី​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​ជាច្រើន​ថា គោលនយោបាយ​នេះ​ផ្ដោត​គោលដៅ​លើ​ក្រុមហ៊ុន​ដូចជា Google, Apple, Facebook និង Amazon នឹងត្រូវ​បែងចែក​ប្រាក់ចំណូល​ដែល​ខ្លួន​រកបាន​ទៅឱ្យ​ប្រទេស​ដែលមាន​ចំនួន​អ្នកប្រើប្រាស់​សេវាកម្ម​ដ៏​ច្រើន​លើសលប់​របស់​ក្រុមហ៊ុន​ឌីជីថល​យក្ស​ទាំងនេះ​។​

នេះ​មានន័យថា​ក្រុមហ៊ុន Facebook ដែល​បាន​ប្រមូលប្រាក់​ចំណូល​និង​បង់ពន្ធ​ក្នុងប្រទេស​អៀរ​ឡង់​តែមួយ​នោះ​ព្រោះ​តែមាន​អត្រាពន្ធ​ទាប​នោះ​នឹងត្រូវ​បែងចែក​ប្រាក់​បង់ពន្ធ​ឡើងវិញ​ទៅឱ្យ​ប្រទេស​ដែលមាន​ចំនួន​អ្នកប្រើប្រាស់​ច្រើន​៕AFP

​ដោយ ៖ តរុណី​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114