ព័ត៍មានទាន់​ហេតុការណ៏
Search

ទូរទស្សន៍​ដ៏​វៃឆ្លាត និង​ទំនើប​ទាន់សម័យ Samsung QLED 2019 ធ្វើឱ្យ​ការរស់នៅ​របស់​អ្នក​កាន់តែ​រស់​រវើក​!

ភ្នំពេញ​ ៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស និង​អេឡិចត្រូនិក សាម​សុង នៅតែ​អស្ចារ្យ និង​នៅតែ​ខ្លាំង​ក្នុង​ការបន្ត​ផ្តល់នូវ​ផលិតផល​អេឡិចត្រូនិក​ដ៏​ទំនើប​ទាន់សម័យ និង​វៃឆ្លាត​បំផុត​ជូន​ដល់​អតិថិជន​របស់ខ្លួន​ទាំងអស់​! ជាក់ស្តែង​បច្ចុប្បន្ននេះ​ទូរទស្សន៍ Samsung QLED 2019 ជាមួយនឹង​រចនាប័ទ្ម​ថ្មី មុខងារ​ថ្មីៗ និង​រូបរាង​ដ៏​គួរឱ្យ​ទាក់ទាញ​បំផុត​នោះ​កំពុងតែ​ទទួលបាន​ការគាំទ្រ និង​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​យ៉ាច្រើន​ជាពិសេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​តែម្តង​!

ជាមួយនឹង​ទូរទស្សន៍ Samsung QLED 2019 នេះ​ខ្ញុំ​ជឿជាក់ថា​លោកអ្នក​ប្រាកដជា​ទទួលបាន​នូវ​គុណភាព​ជីវិត​ក្នុងការ​រស់នៅ​កាន់តែ​ស៊ីវីល័យ​ក៏ដូចជា​បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​ទស្សនា និង​ការកម្សាន្ត​គ្មាន​ដែន​កំណត់​ជាច្រើន​ទៀត ។ អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ​ទូរទស្សន៍ Samsung QLED 2019 នេះ​គឺជា​ទូរទស្សន៍​ដែលមាន​រាងស្តើង​ស្អាត​ទំនើប​ទាន់សម័យ​បំផុត​ដោយ​អាច​បង្ហាញ​កម្រិត​រូបភាព​បាន​ច្បាស់​ម៉ដ្ឋ​យ៉ាង​ល្អឥតខ្ចោះ​ពី​គ្រប់​ជ្រុង​ទាំងអស់​ជាមួយនឹង​ពណ៌​ត្រជាក់​ភ្នែក​ដូច​ធម្មជាតិ​ពិតៗ​។ ជាពិសេស​លោកអ្នក​ក៏​អាច​ទទួលបាន​នូវ​សោភ័ណភាព​នៃ​ផ្ទាំងគំនូរ​ដ៏​ទាក់ទាញ និង​ស្រស់ស្អាត​បំផុត​ពីមុខ​ងារ​របស់ Ambient Mode ផងដែរ​។ គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន សាម​សុង ក៏​គ្រោង​នឹង​ដាក់លក់​ទូរទស្សន៍ Samsung QLED 8K មួយ​ម៉ូ​ឌែ​ល​បន្ថែមទៀត​ជា​ផ្លូវការ​នៅលើ​ទីផ្សា​កម្ពុជា​នៅពេល​ខាងមុខនេះ​ផងដែរ​ដើម្បី​ជា​ជម្រើស​ដ៏​សម្បូរបែប​ជូន​ដល់​អតិថិជន​ទាំងអស់​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ និង​ទស្សនា​ដោយផ្ទាល់​នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ដែល​ជិត​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114