ព័ត៍មានទាន់​ហេតុការណ៏
Search

ឌឹ​ម សុខ​ហេង​ ៖ ខ្ញុំ​តែងតែ​ប្រាថ្នា​ឲ្យ​បាន​ត្រូវ​រង្វាន់​ធំ​យ៉ាងហោចណាស់​ម្ដង ឥឡូវ​បាន​ដូច​បំណង​

ក្ដី​ស្រមៃ​របស់​អ្នកស្រី ឌឹ​ម សុខ​ហេង កម្មការិនី​រោងចក្រ​ក្វាន​ទុង ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រាថ្នា​ត្រូវ​រង្វាន់​ធំ​ឲ្យ​បាន​យ៉ាងហោច​ម្ដង​ក្នុង​មួយជីវិត បានក្លាយ​ជាការ​ពិត ដោយបាន​ត្រូវ​រង្វាន់​រហូតដល់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​។

អ្នកស្រី សុខ​ហេង រៀបរាប់ថា​៖ «​ខ្ញុំ​មិនដែល​បាន​ត្រូវ​រង្វាន់​ធំ​សោះ​ពីមុនមក​។ ខ្ញុំ​តែងតែ បួងសួង​សុំ​ឲ្យ​បាន​ត្រូវ​រង្វាន់​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយជីវិត​»​។

​អ្នកស្រី សុខ​ហេង ធ្លាប់​ទទួលទាន​ភេសជ្ជៈ​ដទៃ ដែល​ល្បី​ថា​មាន​រង្វាន់​ដែរ ប៉ុន្តែ​អ្នកស្រី​មិនដែល​បាន​ត្រូវ​រង្វាន់​ឡើយ​។ ថ្ងៃមួយ អ្នកជិតខាង​អ្នកស្រី​ណែនាំ​អ្នកស្រី​ឲ្យ​ញ៉ាំ​ភេសជ្ជៈ វើក វិញ​។

អ្នកស្រី សុខ​ហេង រៀបរាប់​បន្ថែមថា​ ៖ «​ពេល​ជ្រើស​សាក​ភេសជ្ជៈ​ថ្មី ក៏​មិន​នឹក​ដល់ រង្វាន់​អ្វី​ដែរ​។ ពេល​ខ្ញុំ​សាក​ញ៉ាំ​ភេសជ្ជៈ វើក ខ្ញុំ​ចាប់ផ្ដើម​ចូលចិត្ត​រសជាតិ​វា​។ សម្រាប់​ខ្ញុំ រសជាតិ​ភេសជ្ជៈ​នេះ​មិន​ផ្អែម​ពេក មិន​សាប​ពេក ត្រូវមាត់ ហើយ​ខ្ញុំ​ក៏​ងា​កមក​ញ៉ាំ វើក រហូត​ទៅ​»​។​

ថ្ងៃ​ដែល​អ្នកស្រី សុខ​ហេង ឃើញ​ត្រូវ​រង្វាន់​៤០​លាន​រៀល​នៅលើ​ក្រវិល​កំប៉ុង​ភេសជ្ជៈ​វើក អ្នកស្រី​សប្បាយចិត្ត​ជាខ្លាំង​។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​រំភើបចិត្ត​ស្ទើរតែ​មិន​ជឿ​។ មិន​នឹកស្មានថា បំណងប្រាថ្នា​ក្លាយជា​ការពិត​។ ប្រាក់​៤០​លាន់​រៀល​នេះ​នឹងធ្វើ​ឲ្យ​ខ្ញុំ​អាចបង្កើត​មុខរបរ​ផ្ទាល់ខ្លួន​អ្វីមួយ​បាន​»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114