ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាង​៣​ពាន់​នាក់​

ភ្នំពេញ ​៖ នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រមាណ ៣,១៦១​នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ដើម្បី​ទទួលស្គាល់​អំពី​ការ​ខិតខំ​រៀនសូត្រ​រហូត​ទទួល​បាន​ជោគជ័យ​របស់​ពួកគេ​។​

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នា​ថ្ងៃនេះ ​មាន​និស្សិត​ជ័យលាភី​ ដែល​បញ្ចប់​ការសិក្សា (​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​) សរុប ៣,១៦១​រូប (​ស្រី ១,៤៨៨​រូប​) ហើយ​ក្នុងចំណោម​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ ក៏មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់ ១៤៤​រូប (​ស្រី​៤៩​រូប​) ផងដែរ។

លោក​បានបញ្ជាក់​បន្ថែម​ថា​ គិត​តាំងពី​បង្កើត​ឡើង​ពី​ឆ្នាំ​១៩៨០ រហូត​ដល់​ពេល​នេះ បាន​ទទួល​ការ​ផ្តល់​កិត្តិយស ប្រគល់​សញ្ញាបត្រ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​និស្សិត​បញ្ចប់​ការសិក្សា ចំនួន​២២​លើក​រួចទៅហើយ ដែល​លើក​នេះ ក៏​ជា​លើក​ទី​២៣​ផងដែរ​។​

គិត​ចាប់តាំង​ពី​ឆ្នាំ​១៩៨០ រហូតមកដល់​បច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​និស្សិត​ចំនួន ៤៧,៦៨៥​នាក់​ហើយ ដែល​បាន​បញ្ចប់​ការសិក្សា ក្នុង​នោះ​ក៏​មាន​ស្រី ១៧,០៣៧​នាក់​ផង​ដែរ​។ បច្ចុប្បន្ន RUPP ក៏​កំពុង​មាន​និស្សិត​កំពុង​សិក្សា ២១,៦៦៩​នាក់ (​ស្រី ១០,៩៤៨)៕

ដោយ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114