ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំនាញការ​អាដហុក​ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ចុះ​ពិនិត្យ​តាម​ការដ្ឋាន​ គម្រោង​អភិរក្ស និង​អភិវឌ្ឍ ដោយ​ចីរភាព ​នៃ​រមណីយដ្ឋាន​អង្គរ​មុន​កិច្ចប្រជុំ​

សៀមរាប​ ៖​ គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ នៅ​ថ្ងៃទី​១១-១២ ខែ​មិថុនា ឆ្នាំ​២០១៩​។ ជា​ទៀងទាត់ និង​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ អ្នកជំនាញការ​អាដហុក​ តែង​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​នានា ​នៅក្នុង​តំបន់​អង្គរ ដើម្បី​តាមដាន​ការ​អនុវត្តន៍​នូវ​រាល់​អនុសាសន៍​ដែល​បាន​ផ្តល់​ជូន​ក្នុង​កិច្ចប្រជុំ​មុនៗ​សម្រាប់​រាល់​គម្រោង ថា​ តើ​បាន​អនុវត្ត​ត្រឹមត្រូវ​ហើយ​ឬ​នៅ​? និង​ពិភាក្សា​នូវ​បញ្ហា​ប្រឈម​នានា​មក​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​។​

ជាក់ស្ដែង​ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៥រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៩ អ្នកជំនាញការ​អាដហុក​ នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល ការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាស៊ី​ស៊ី​-​អង្គរ លោក​សាស្ត្រាចារ្យ Mounir Bouchenaki អម​ដំណើរ​ដោយ​ ឯកឧត្ដម​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា រួម​ទាំង​អ្នក​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះទៅពិនិត្យ​ការដ្ឋាន​ប្រាសាទ​ភ្នំបាខែង និង​ការដ្ឋាន​មួយ​ចំនួន​ផ្សេងទៀត​ក្នុង​រមណីយដ្ឋាន​អង្គរ​៕

​ដោយ​ ៖​ កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114