ព័ត៍មានទាន់​ហេតុការណ៏
Search

មេ​អាកាសចរណ៍ Korea Air ថា​កិច្ចពិភាក្សា​ជាមួយ​សមាជិកគ្រួសារ​ពី​រឿង​ក្រុមហ៊ុន​កំពុង​បន្តធ្វើ​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air Lines បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា កិច្ចពិភាក្សា​ជាមួយ​សមាជិកគ្រួសារ​អំពី​រឿង​ក្រុមហ៊ុន​កំពុងតែ​បន្តធ្វើ បន្ទាប់ពី​មាន​ករណី​ស្លាប់​ភា្ល​មៗ​របស់​បុរស​ចំណាស់​ដែលជា​ម្ចាស់​ក្រុមហ៊ុន​កាលពី​ខែមេសា ដែល​បានធ្វើឱ្យ​មានការ​ចោទសួរ​កាន់តែច្រើន​ពាក់ព័ន្ធ​នឹង​អនាគត​ក្រុមហ៊ុន​ទាំងមូល និង​ក្រុមហ៊ុនមេ​គឺ Hanjin Group​។​

​លោក​Walter Cho វ័យ​៤៣​ឆ្នាំ ដែលជា​កូនប្រុស​របស់លោក​ប្រធាន Cho Yang-ho បាន​យល់ព្រម​ទទួល​ដឹកនាំ​ក្រុមហ៊ុន Hanjin Kal Corp ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវអាកាស​ដ៏​ធំ​របស់​ប្រទេស​កូរ៉េ បន្ទាប់ពី​មរណភាព​របស់​ឪពុក​របស់លោក​។​

​ប៉ុន្តែ​នៅ​មិនទាន់​ត្រូវបាន​សម្រេច​ជាមួយ​ក្រុម​និយតករ​ក្នុងប្រទេស​នេះ​នៅឡើយ ថា​តើន​រណា​នឹងត្រូវ​ក្លាយជា​ប្រធាន​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​ផ្នែក​សណ្ឋាគារ ការដឹកជញ្ជូន និង​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​តម្លៃ​ធូរ​ថ្លៃ​ដែរនោះ​។ ចំណែក ម្តាយ​របស់​លោកនាយក​ប្រតិបត្តិ និង​ប្អូនស្រី​ទាំងពីរ​នាក់​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Hanjin Kal ។​

​លោក Cho បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន ក្នុង​សន្និសីទ​សមាគមន៍​ដឹកជញ្ជូន​ផ្លូវអាកាស​ប្រចាំឆ្នាំ (IATA) នៅ​ទីក្រុង​សេ​អ៊ូ​ល​ដោយ​សំដៅលើ​ឪពុក​ដែល​បានទទួល​មរណភាពរ​បស់​លោក​ថា “​គាត់​បាន​ប្រាប់​យើង​ថា​ភាពសុខដុមរមនា​ក្នុង​សមាជិកគ្រួសារ​គឺជា​រឿង​សំខាន់បំផុត ហើយ​អ្វីដែល​យើង​ត្រូវធ្វើ​ដោយ​ភាព​សុខដុម​គឺ​ការពារ​ក្រុមហ៊ុន​ឱ្យបាន​។​”

​ការទទួល​មរតក​ជា​អ្នក​បន្តកាន់កាប់​ក្រុមហ៊ុន​របស់លោក Cho បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ជាច្រើន រួមមាន​ការគ្រប់គ្រង​អំណាច​ក្រុមគ្រួសារ​របស់លោក​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកជញ្ជូន​ទំនិញ​ចេញពី​មូលនិធិ​ពួក​សកម្មជន​ក្នុងស្រុក ដែល​ថ្មីៗ​នេះ​បាន​បង្កើន​ភាគហ៊ុន​រប​ស់​ខ្លួន​ក្នុង​ក្រុមហ៊ុន Hanjin Kal រហូតដល់​ជិត​១៦%៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114