ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធាន​ទឹក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រ​យ័ត្ន​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខណៈ​ភ្លៀង​បន្ត​ធ្លាក់ ចាប់ពី​ថ្ងៃ​ទី​០៥ ដល់ ១១ ខែមិថុនា​ ពី​កម្រិត​មធ្យម​ទៅ​បង្គួរ

ភ្នំពេញ ​៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ដោយ​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ពី​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ខ​ណៈ​ភ្លៀង​បន្ត​ធា្ល​ក់​ចាប់ពី​ថ្ងៃ​ទី​០៥ ដល់ ១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​កម្ពុជា​ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ កន្លែង​ខ្លះ​អាច​ខ្លាំង​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​. ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤​មិថុនា នេះ បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​បន្ត​តាមដាន​ឃើញ​ថា ​ជ្រលង​សម្ពាធ​ទាប ដែល​កំពុង​អូស​បន្លាយ លើ ប្រទេស​កម្ពុជា​យើង ភាគ​ខាងលើ​ គួបផ្សំ​និង​ខ្យល់មូសុង និរតី ដែល​មាន​ឥទ្ធិពល កើត ឡើងវិញ ធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ មាន​លក្ខ​ណៈ​អំណោយផល​ល្អ​ដល់​កម្ពុជា​យើង។

យោងតាម​លក្ខណៈ​បែបនេះ ក្រសួង​បាន​ព្យាករណ៍​ថា ចាប់ពី​ថ្ងៃ​ទី​៥​ដល់​១១​មិថុនា នៅ​កម្ពុជា​ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ កន្លែង​ខ្លះ​អាច​ខ្លាំង​ជា​លក្ខណៈ​ឡូ​កាល់​។ ទន្ទឹម​នោះ​ភាព​រាយប៉ាយ​ក៏​កាន់តែ​បាន​ធំ​ទូលាយ។

ក្រសួង​ធនធានទឹក​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៩ ជា​ឆ្នាំ El Nino ដែល​កម្ពុជា​បាន​នឹង​កំពុង​ទទួល​នូវ​ឥទ្ធិពល​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ ឥទ្ធិពល​នេះ មិនទាន់​បញ្ចប់​នៅឡើយ​ទេ គ្រាន់តែ​ឥទ្ធិពល​មានការ​ថមថយ​ចុះ​បន្តិច​ប៉ុណ្ណោះ​។​បាតុភូត​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន​ជា​មួយ​គ្នានេះ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114