ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ក្រឹម ជួប​ទុក្ខ​ធំ​ ខណៈ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ ទទួលមរណភាព​

​ភ្នំពេញ ​៖ ​តារា​កំប្លែង​ជើងចាស់​ល្បីឈ្មោះ​ និង​មាន​ប្រជាប្រិយភាព​ នាយ ក្រឹម និង​ ក្រុម​គ្រួសារ​ពេល​នេះ ​កំពុង​មានទុក្ខ​ដ៏​ក្រៀមក្រំ ​និង​សោកសៅ​បំផុត​ ខណៈ​ដែល​អ្នក​ម្តាយ​ជាទី​ស្រលាញ់ ​បាន​ទទួល​មរណភាព​ហើយ ​កាលពី​ថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៩​កន្លងមកនេះ​។​

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​នៅលើ​ម្ចាស់​Account Facebook ឈ្មោះ​Om Nimoun បាន​រៀបរាប់ថា ខ្ញុំបាទ​និង​ក្រុមគ្រួសារ​ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​ក្រុមគ្រួសារ ​លោកពូ អ៊ូ ប៉ុណ្ណា​រ៉ាត់ (​ក្រឹម​) ដែល​បាន​បាត់បង់​អ្នក​ម្តាយ​ជាទី​គោរព និង​ជាទី​ស្រលាញ់​ដោយ​លោកយាយ ​បាន​ធ្វើ​មរណកាល​នៅ​វេលា​ម្សិលមិញ នៅ​សហរដ្ឋអាមេរិក ​ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។

​ប្រភព​ដដែល​បាន​និយាយ​បន្តទៀតថា ​ខ្ញុំបាទ​ និង​ក្រុមគ្រួសារ​សូម​បួងសួង សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​យាយ​ទៅកាន់​ឋាន​សុគតិភព​។​ សែន​ក្ដុកក្ដួល​នៅពេលដែល​ឃើញ​រូប​លោកពូ​បាន​ជួប​ម្តាយ​ជា​លើកចុងក្រោយ​ត្រឹមតែ​តាម​ទូរស័ព្ទ​។ ​ដោយឡែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ឈ្មោះ​ថា Bassophon Ou ក៏បាន​លើកឡើងថា ​អ្នក​ម្តាយ​បាន​លាចាក​ទៅ​ឆ្ងាយ​ពី​កូនៗ​ឥត​ត្រឡប់​វិញ​ឡើយ​។​

​កូន​សូម​ខមាទោស​នូវ​កំហុសឆ្គង​ទាំង​អំបាលម៉ាន​តាំងពី​វ័យ​កុមារភាព​មកទល់ពេលនេះ​ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ម្តាយ​ទៅកាន់​សុគតិភព​ដោយ​សុខសាន្ត​។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​បន្ថែម​ពី​សំណាក់​ម្ចាស់​Account Facebook ឈ្មោះ Bassophon Ou ដែល​ត្រូវជា​កូនបង្កើត​ នៃ​សព​ខាងលើ​។​

​តាមរយៈ​ដំណឹង​មរណភាព​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​ខាងលើ​នេះដែរ​ ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​រួម​អាជីព ​ព្រមទាំង​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ការចូលរួម​សោកស្ដាយ ​និង​ផ្ញើ​សារ​ ដើម្បី​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​ ក៏ដូចជា​តារា​កំប្លែង​នាយ ក្រឹម ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114