ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត ​ខ្សែភាពយន្ត​ខ្មែរ​ រឿង​”​ព្រលឹង​” ចេញ​Trailer​ផ្លូវការ​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​រង់ចាំ​ទស្សនា​ទាំង​អន្ទះសា

ភ្នំពេញ ​៖ បើ​យោងតាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​ផេ​ក​ផលិតកម្ម​មហាហង្ស​ គឺ​ ខ្សែ​ភាព​ខ្មែរ​ រឿង​”​ព្រលឹង​” បាន​ចេញេ ​ Trailer ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ផលិតកម្ម​មួយ​នេះ​ ទើបតែ​កើប​លុយ​ពី​រឿង​”​ផ្ទះ​ចុង​ភូមិ​”​។ ភាពយន្ត​នេះ ក៏ត្រូវ​បាន​គេ​រំពឹងថា​ អាច​នឹង​កើប​លុយ​មិនធម្មតា ក្រោយ​បង្អួតខ្លួន​ក្នុង​រោងកុន​ទំនើបៗ​ មិន​ចាញ់​រឿង ​”​ផ្ទះ​ចុង​ភូមិ​” ផង​នោះ​។​

​តាម​ការ​កត់សម្គាល់​ខ្សែភាពយន្ត ​រឿង​”​ព្រលឹង​” នេះ​ ទើបតែ​ចេញ​Trailer ប៉ុណ្ណោះ ដោយ​គ្រាន់តែ​ចេញ​ជា Poster​ និង​ប៉ាណូ​រឿង​ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្លាម​ គឺមាន​ការចាប់អារម្មណ៍​ខ្លាំង​តែម្ដង​ ពី​សំណាក់​ទស្សនិកជន​ និង​អ្នកគាំទ្រ​រហូត​មានការ​ស៊ែរ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​។​

​ផ្អែក​តាម​ប្រភពពី​ផលិតកម្ម​មហាហង្ស​ធ្លាប់​នាពេល​កន្លងមក​អះអាង​ថា ភាពយន្ត​នេះ ​នឹង​ក្លាយជា​រឿង​ដែល​ខ្លួន​រំពឹងថា ​អាច​កើប​លុយ​បាន​ច្រើន មិន​ខុសគ្នា​ពី​ភាពយន្ត ​រឿង ​”​ផ្ទះ​ចុង​ភូមិ​”​ នោះ​ឡើយ ដោយ​សម្អាង​លើ​គុណភាព និង​សាច់រឿង បើទោះជា​ភាពយន្ត​រឿង​”​ផ្ទះ​ចុង​ភូមិ​” ជាប់​ចំណាត់ថ្នាក់​ជា​ភាពយន្ត​ដែល​កើប​លុយ​បាន​ខ្ពស់​ក្នុងពេល​បញ្ចាំង​។​

លើសពីនេះ​ភាពយន្ត​រឿង ព្រលឹង គឺ​ត្រូវ​បានប្រកាស​ចំណាយ​ការផលិត​អស់​ច្រើន ហើយ​សម្រាប់​បញ្ហា​បច្ចេកទេស ក៏​រឹតត្បិត​ខ្លាំង ដើម្បី​តម្រូវ​ទីផ្សារ​ភាពយន្ត​ខ្មែរ​ផង​ដែរ នៅ​ក្នុង​កាលៈទេសៈ​ដែល​អ្នក​គាំទ្រ កាន់តែ​ចេះ​មើល​កុន​។ ខណៈ​ដែល Poster និង Trailer គឺ​គ្រាន់តែ​បង្ហោះ​ឡើង​ក៏​ធ្វើឲ្យ​មាន​ការ​កោត​សរសើរ​។​

សូម​បញ្ជាក់​ថា ​តាម​ការ​លើកឡើង​ពី​សំណាក់​ភាគី​ភាពយន្ត​ផលិតកម្ម​បាន​ឲ្យ​ដឹង​ថា​ ភាពយន្ត​នេះ​គ្រោង​ប្រកាស​លក់​សំបុត្រ​ នៅ​ថ្ងៃ​ទី​០៤​កក្កដា ខាងមុខ ​ដោយ​ក្នុង​នោះ​មាន​អ្នកគាំទ្រ​ក៏​រំពឹង​ថា យ៉ាង​ហោច​ណាស់ ក៏បាន​ចំណូល​អាច​តាម​ស្មើនឹង​ប្រាក់ចំណូល​របស់​ រឿង​ “​ផ្ទះ​ចុង​ភូមិ​”​មុននេះ​ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114