ព័ត៍មានទាន់​ហេតុការណ៏
Search

សួស វី​ហ្សា ​ភ្ជាប់ពាក្យជាមួយ ថ​មមី ផ្អើល​អ្នកសិល្បៈ​

​ភ្នំពេញ ​៖ បន្ទាប់ពី​ភ្ជាប់​សម្ពន្ធភាព​ស្នេហា​ផ្អែមល្ហែម​ជាមួយគ្នា​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ​ទីបំផុត​គូស្នេហ៍​ស្ថិតក្នុង​ចង្កោម​អ្នកសិល្បៈ​ដូចគ្នា​គឺ​តារាចម្រៀង​ស្រី​កញ្ញា សួស វី​ហ្សា និង​លោក ថ​មមី បានសម្រេច​ចិត្ត​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវការ​ហើយ​។ ​ខណៈ​មហាជន​ជាច្រើន​ បាន​បង្ហាញ​ការចូលរួម​អបអរ​ចំណង​ស្នេហា​របស់​ពួកគេ​ទាំងពីរ​ផង​នោះ​។​

​ពិធី​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០១៩​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​និង​ចាស់ទុំ​ឪពុក​-​ម្តាយ​សាច់ញាតិ​ទាំងសងខាង​។​ មិនតែប៉ុណ្ណោះ​ក៏មាន​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន​ បានបង្ហាញ​វត្តមាន​ចូលរួម​អបអរ​ថ្ងៃ​មង្គលជ័យ​របស់​តារា​ប្រុស​-​ស្រី​រូបនេះ​ផងដែរ។

​តាម​ការកត់សម្គាល់​នៅក្នុង​ថ្ងៃ​ភា្ជប់​ពាក្យ​នេះដែរ​គេ​សង្កេតឃើញ​តារា​ស្រី​កញ្ញា សួស វី​ហ្សា និង​លោក ថ​មមី បង្ហាញ​ពី​អារម្មណ៍​សប្បាយ​និង​រំភើប​រីករាយ​ញញឹម​បិទមាត់​ស្ទើរ​មិន​ជិត​ទៀត​ផង​។​ម្យ៉ាងទៀត​ថ្ងៃ​ពិសេស​របស់​កញ្ញា សួស វី​ហ្សា នេះ​ដែរ​ ក៏មាន​ការ​ផ្ញើ​សារ​ចូល​រួម​អបអរ​និង​ជូន​ពរជ័យ​ពី​សំណាក់​ទស្សនិកជន​គាំទ្រ​នាង​ជាច្រើន​។​

​ថ្វីត្បិតតែ​យ៉ាងនេះ​ក៏ពិតមែន ​គេ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ​សម្រាប់​តម្រុយ​នៃ​ថ្ងៃ​មង្គលការ​របស់​តារា​ស្រី​កញ្ញា សួស វី​ហ្សា និង​លោក ថ​មមី ខណៈ​ដែល​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ ​ក៏​មិនទាន់​អាច​ទំនាក់ទំនង​ដើម្បី​សូម​ការ​បញ្ជាក់​បន្ថែម​ពី​សាមីខ្លួន​របស់​អ្នក​ទាំងពីរ​បាន​នៅឡើយ​ដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114