ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរពេទ្យ​កាល់ម៉ែត​ បើក​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ដ្រ និង​វិទ្យាសាស្ត្រ​ថែទាំ​លើក​ទី​២១ ​ក្រោម​ប្រធានបទ​(​ដំណើរ​ឆ្ពោះទៅកាន់​ឧត្ដមភាព​វេជ្ជសាស្ត្រ​)

ភ្នំពេញ ​៖ ​គ្រូពេទ្យ​ឯកទេស​ និង គិលានុបដ្ឋាក -​យិ​កា ឆ្មប​ជំនាញ​ ត្រូវធ្វើ​បទ​បង្ហាញ​ជាមួយ​សហ​ភា​តរៈ​ដែល​ចូលរួម​ទាំងអស់​កាន់តែ​យកចិត្តទុកដាក់​នឹង​ស្វែងយល់​នូវ​គ្រប់ ខ្លឹម សារ​នឹង​បទ​បង្ហាញ​ដ៏​មាន​អត្ថប្រយោជន៍​ទុក​ធ្វើជា​បទពិសោធន៍​ថ្មីៗ​ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ​ស​ល្យ​សា​ស្ត្រ​និង​ការពិនិត្យ​ថែទាំ​ឲ្យ​កាន់តែ​ជឿនលឿន​សម្រាប់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។​

លោក​សាស្ត្រាចារ្យ ឈៀង​រ៉ា ​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មានប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ដ្រ និង​វិទ្យាសាស្ត្រ​ថែទាំ លើក​ទី​២១” របស់​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​បាន​រៀបចំ ឡើង​ដោយមាន​ការ​សហការ​យ៉ាង​ជិតស្និទ្ធ រវាង​គណៈកម្មាធិការ​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ សាស្ត្រ​ និង​មន្ទីរពេទ្យ​ប្រចាំ​ឆ្នាំ​២០១៩​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ធា ​គ្រុយ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។​

លោក​សាស្ត្រាចារ្យ​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែ​ត បាន​មានប្រសាសន៍​ទៀតថា ​មន្ទីរពេទ្យ​កាល់ម៉ែត​បានរៀបចំ​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​ថែទាំ​លើក​ទី​២១ របស់​ខ្លួន​ប្រចាំ​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​ដំណើរ​ឆ្ពោះទៅកាន់​ឧត្ដមភាព​វេជ្ជសាស្ត្រ​”​ គឺ​ដើម្បី​ជំរុញ​ឲ្យ​ទិវា​នេះ​កាន់តែ មាន​អត្ថន័យ ​និង​មាន​សារៈសំខាន់ ពិសេស​ក្រុមគ្រូពេទ្យ​ឯកទេស​និង គិលានុបដ្ឋាក -​យិកា ឆ្មប​ជំនាញ នឹង ត្រូវធ្វើ​បទ​បង្ហាញ ​រួមជាមួយ​សហ​ភាត​រៈ ដែល​ចូលរួម​ស្តាប់​ទាំងអស់​កាន់​តែ​មាន​ការ យកចិត្ត​ទុកដាក់​ស្វែងយល់​នូវ​គ្រប់​ខ្លឹមសារ​បទ​បង្ហាញ​ដ៏​មាន​អត្ថប្រយោជន៍ ទុក​ធ្វើជា​បទពិសោធន៍ ដើម្បី បង្កើន​នូវ​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ ស​ល្យ​សាស្ត្រ និង ការពិនិត្យ ថែទាំ​ឲ្យ​កាន់តែ​ជឿនលឿន​ជា​គុណ ប្រយោជន៍​ដ៏​ធំធេង​បន្ថែម​ទៀត សម្រាប់ សុខុមាលភាព របស់​ប្រជាពលរដ្ឋ​ទូទៅ។​

លោក​សាស្ត្រាចារ្យ​ធា​គ្រុយ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ក៏បាន​កោតសរសើរ​ចំពោះ​គណៈកម្មា​ធិការ​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ ដែល​តែងតែ​បាន ខិតខំ​រួបរួមគ្នា ប្រារព្ធ​ធ្វើ​ទិវា​នេះ​ឡើងជា​រៀងរាល់ឆ្នាំ​ជា​គុណ​តម្លៃ​ដ៏​ធំធេង​ផ្ដល់នូវ​បទ​ពិសោធន៍​ថ្មីៗ​ជឿនលឿន​នឹង​ចែករំលែក​ដល់​សហ​ភាត​រៈ ទាំងអស់ អាចជួយ​ឲ្យ​វិស័យ​សុខុមាលភាព​យើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កាន់តែ​មានតម្លៃ​ទាំង​ប្រសិទ្ធភាព និង ​គុណភាព​ផ្ដល់​នូវ​សេវា​ល្អ​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​យើង​បាន​កាន់​តែ​ល្អ​ប្រសើរ​។​

លោក​សាស្ត្រាចារ្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ទៀត​ថា ​“​ទិវា​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ដ្រ និង​វិទ្យាសាស្ត្រ​ថែទាំ លើក​ទី​២១” របស់ មន្ទីរពេទ្យ​កាល់ម៉ែត នា​ឱកាស​ដ៏​វិសេសវិសាល​នេះ ពិត​ជា​មាន​សារសំខាន់​ដ៏​ថ្លាថ្លៃ បញ្ជាក់​ឲ្យ​ឃើញ​នូវ​សាមគ្គីភាព​យ៉ាង​ស្អិតរ​មួ​ត​រវាង​បណ្ដា​អ្នក​ឯកទេស​តាម​ជំនាញ​ដើម្បី​បង្ហាញ​នូវ​ប្រធាន​បទ​ជាច្រើន​ព្រមទាំង​ការពិភាក្សា​ដកស្រង់​យក​បទ​ពិសោធន៍ ពី​គ្នា​ទៅវិញទៅមក លើ​ដំណើរ​ជឿនលឿន​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ និង​បែបបទ​បច្ចុប្បន្នភាព​នៃ​ការថែទាំ​ការពិនិត្យ និង​ព្យាបាល​ជំងឺ និង​ជំរុញ​ឲ្យ​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​កាន់​តែ​ប្រសើរឡើង​ថែមទៀត​។​

លើសពីនេះ ​ប្រធានបទ​ដែល​នឹង​បង្ហាញជូន​ក្នុង​ពេលនេះ ជា ចំណេះដឹង​ល្អ​ថ្មីៗ​ជា​ទុន​ដ៏​ប្រសើរ​បន្ថែម សម្រាប់​សហ​ភាត​រៈរ​បស់​យើង​ទាំងអស់ ទទួល​បាន​នូវ​បច្ចេកវិជ្ជា​តាម​កម្រិតស្តង់ដារ​កាន់​តែ​ខ្ពស់​ឆ្លើយតប​ទៅនឹង​ការរីក​ច​ម្រើន​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​លើ វិស័យ វេជ្ជសាស្ត្រ​ស្របតាម​គោ​ល​នយោបាយ​របស់​ក្រសួងសុខាភិបាល​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​តែងតែ​យក​ចិ​ត្ដ​ទុកដាក់ គិតគូរ ជួយ ឧបត្ថម្ភ​គាំទ្រ​ និង​ផ្ដល់​អាទិភាព​ដល់​វិស័យ​សុខាភិបាល​៕

ដោយ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114