ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​ចេញ​ហើយ​

​ភ្នំពេញ ​៖ លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ក្នុង​នោះ មាន​គណបក្ស​ចំនួន​៣​ប៉ុណ្ណោះ ទទួល​បាន​អាសនៈ ក្នុងចំណោម​៧​គណបក្ស ដែល​ចូលរួម​ប្រកួតប្រជែង​។​

​តាម​តារាង​លទ្ធផល​ផ្លូវការ ដែល​ផ្សព្វផ្សាយ​ដោយ គ​.​ជ​.​ប បាន​បង្ហាញថា នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៥៥០​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​៦​អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​៣​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប​ទាំងអស់​៥៥៩​អាសនៈ​។ ចំណែក​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​៣៤៨៤​អាសនៈ ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​៣៨​អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​៣៣​អាសនៈ និង​ក្នុងចំណោម​អាសនៈ​សរុប​៣៥៥៥​អាសនៈ​៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114