ព័ត៍មានទាន់​ហេតុការណ៏
Search

ទៅ​រើស​គ្រាប់ស្វាយ​ ហើយ​ងូតទឹក​​​ស្រះ​ លង់​ស្លាប់​៤​នាក់

កំពង់ចាម ​៖​ សព​កុមារា​កុមារី​ចំនួន​៤​នាក់ ​ក្នុងចំណោម​គ្នា​៦​នាក់​ ត្រូវ​បាន​គេ​ស្រង់​ចេញពី​ស្រះ​ទឹក កាលពី​ថ្ងៃ​ទី​០៨​​ ខែ​មិថុនា ​ឆ្នាំ​២០១៩​ ​វេលា​ម៉ោង​៨​និង​០០​នាទី​ នៅ​ចម្ការ​ ចំណុច​គីឡូ​ប្រាំមួយ ស្ថិត​ក្នុង​ភូមិ​បែក​អន្លូង​ .​ឃុំ​អារក្ស​ត្នោត​.​ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ​បន្ទាប់​ពី​ពួកគេ​នាំគ្នា​ចុះ​លេង​ទឹកស្រះ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ មាន​កុមារា​កុមារី​ចំនួន​៦​នាក់​ បាននាំគ្នា​ទៅ​រើស​គ្រាប់ស្វាយចន្ទី​នៅ​ចំណុច​គីឡូ​៥ ​ដែល​មាន​ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ​ពី​ភូមិ។

ប្រភព​ដដែល​បាន​បន្ត​ថា​ ​នៅ​ពេល​កំពុង​រើស​គ្រាប់ស្វាយចន្ទី​ទាំងអស់គ្នា​ ស្រាប់​តែមាន​ក្មេង​ចំនួន​៤​នាក់ ​បាន​ចុះ​លេង​ទឹកស្រះ ដែល​គេ​ស្តុក​ទុក​ស្រោច​ដំណាំ ហើយក៏​លិចលង់​នៅ​ក្នុង​ស្រះ​ទឹក​នោះ​។​

លោក ប៉ាក់ ជាតិ​អធិការនគរបាល​ស្រុក​ស្ទឹងត្រង់​បានអោយដឹងថា កុមារា​កុមារី​ចំនួន​០៤​នាក់​បាន​លង់ទឹក​ស្លាប់​មានឈ្មោះ​ ៖

1.​ជុន​.​លី​តា ភេទ​ស្រី​ អាយុ​12​ឆ្នាំ​ជាតិខ្មែរ​

2. ជុន​.​ជូ ភេទ​ប្រុស ​អាយុ​10​ឆ្នាំ (2​នាក់​នេះ​បងប្អូន​បង្កើត​)​។​

3. រ៉េត​.​ណូយ ភេទ​ស្រី ​អាយុ​13​ឆ្នាំ​ជាតិខ្មែរ​

4. ហង្ស​.​ហ៊ី ភេទ​ប្រុស​11​ឆ្នាំ​ជាតិខ្មែរ ទាំង​04​នាក់​មាន​ទីលំនៅ​ចំណុច​គីឡូ​ប្រាំមួយ ស្ថិតក្នុង​ភូមិ​បែក​អន្លូង​.​ឃុំ​អារក្ស​ត្នោត​.​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​។

​លោក​អធិការ​បាន​បន្តថា នៅពេល​ឃើញ​ក្មេង​ទាំង​4​នាក់​លង់ទឹក ភ្លាម​ក្មេង​2​នាក់​ទៀត​ដែលមាន​:

1.​ឈ្មោះ​ឆើ​ង​.​ឆៃ​លាង​ភេទ​ប្រុស​អាយុ​8​ឆ្មាំ​

2.​ឈ្មោះ​ប៊ិច​.​ពី ភេទ​ប្រុស​អាយុ​6​ឆ្នាំ បាន​រ​ត់ម​កភូមិ​ប្រាប់​ចាស់ៗ ទើប​ឪពុក​.​ម្តាយ​និង​អ្នកភូមិ​នាំគ្នា​ទៅ​មើលឃើញ​ក្មេង​ទាំង​4​នាក់​លង់ទឹក​ស្លាប់បាត់​ហើយ​។​

លោក​ប៉ាក ជាតិ អធិការ នគរបាល​ស្រុក​ស្ទឹងត្រង់​បានអោយដឹងថា ​ក្រោយពី​បានទទួល​ព័ត៌មាន​លោក​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ។

ជា​លទ្ធផល​នៃ​ការពិនិត្យ​សព ​កុមារា​កុមារី​ទាំង​៤​នាក់ ​គឺ​នៅ​ចំណុច​ក្បាល​.​ផ្នែក​ដងខ្លួន​.​និង​អវយវៈ ​គឺ​ពុំមាន​ស្លាកស្នាម​អ្វី​ឡើយ គឺ​ពិតជា​ស្លាប់​ដោយសារ​លក់​ទឹក​ពិតមែន។

ក្រោយ​ពិនិត្យ​សាកសព​រួច​ យើង​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ អ សុផល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114