ព័ត៍មានទាន់​ហេតុការណ៏
Search

ជីដូន និង​​ចៅ​ ស្លាប់​ភ្លាមៗ​ទាំង​ព្រឹក​ ក្រោយ​ផ្ទុះ​គ្រាប់បែក​សល់​ពី​សង្គ្រាម

ស្វាយរៀង ​៖​ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​ផ្ទុះ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម ​នៅផ្ទះ​ទិញ​លក់​អេតចាយ​មួយ​កន្លែង នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។

មន្ត្រី​នគរបាល​ស្រុក​ស្វាយទាប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នេះ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ភ្លាមៗ ដោយ​ម្នាក់​ជា​ជីដូន និង​ម្នាក់ទៀត​ជា​ចៅ។

បើ​តាម​មន្ត្រី​នគរបាល ​ជនរងគ្រោះ​ ទី​១.ឈ្មោះ ផង់ សុ​ភី ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ,និង​ទី​២.ឈ្មោះ ឃួន បញ្ញា ភេទ​ប្រុស អាយុ​១០​ឆ្នាំ ត្រូវជា​ចៅ អ្នក​ទាំងពីរ​មាន​ទីលំនៅ​កើតហេតុ​ខាងលើ។

យ៉ាងណាមិញ សម្រាប់​មូលហេតុ​ ដែល​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ​ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ពោល​នៅ​ពេល​នេះ​ កំពុង​ចុះ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​គ្នា​បាន​ឲ្យ​ដឹង​ថា គ្រាប់បែក​នោះ​ នៅ​ក្នុង​កេស​ក្រោម​ជង្រុក​ស្រូវ​ជន​រង​គ្រោះ ​មិន​ដឹង​កាលណា​មក​ទេ​ តែ​យាយ​រើ​ឃើញ​ ក៏​យក​មក​ដំ​ក្នុង​បំណង​លក់​ឲ្យ​អេតចាយ​ចំណែក​ចៅ​កំពុងតែ​យោល​ប្អូន​ឮ​យាយ​ដំ ​ប៉ូក​ៗ​ រត់​មក​មើល​ ហើយក៏​ផ្ទុះ​ទូង​ស្លាប់​ទាំង​យាយ​ទាំង​ចៅ​យ៉ាង​អាណោចអាធ័ម​៕

ដោយ ៖ ​គឹម​សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114