ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​នៅ​ខេត្ត​ឧត្ដរមានជ័យ ជាង​៤,០០០​គ្រួសារ ជួបជុំគ្នា​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ឯកភាព​ជាតិ​

​​ឧ​ត្ត​រ​មានជ័យ ​៖ ដោយ​គោរព​តាម​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ នៅ​ក្នុង​បរិវេណ​វត្ត​ជ័យ​ទឹក​ជុំ​ហៅ​វត្ត​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក គន់ គីម និង​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន ស្រុក​អន្លង់វែង ព្រមទាំង​ប្រជាពលរដ្ឋ ប្រមាណ​៤,០០០​គ្រួសារ បាន​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ប្រកបដោយ​ក្តី​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង​។​

ដោយឡែក​ក្រុមការងារ​ចុះជួយ​ស្រុក​នីមួយៗ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏បាន​រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​នេះដែរ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​តាម​ស្រុក​រៀងៗ​ខ្លួន ប្រកបដោយ​ក្តី​សប្បាយ​រីករាយ​ក្រៃ​លែង​ផង​ដែរ​។​

សូម​ជម្រាប​ថា ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១៩ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​សមាជិក សមា​ជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩​មិថុនា​នេះ​៕

​ដោយ ​៖​ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114