ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​នារី​វ័យក្មេង​ម្នាក់​ ដេក​ស្លាប់​នៅ​លើ​អង្រឹង ​ដោយ​មិន​ដឹង​មូលហេតុ

​ភ្នំពេញ ​៖ នារី​វ័យ​២១​ឆ្នាំ​ម្នាក់ ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​អង្រឹង​ជាប់​តូប​លក់​ដូរ​នៅ​តាម​ដង​ផ្លូវ​ដោយ​មិនដឹង​មូលហេតុ តែ​ភាគច្រើន​គេ​សន្និដ្ឋាន​ថា​ បណ្ដាលមកពី​ខ្យល់គរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី​ភូមិ​ចោមចៅ​ទី​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នៅក្នុង​ខ្លួន​ជង​គ្រោះ ​សមត្ថកិច្ច​ឆែកឆេរ​ក​ឃើញ​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក ឈ្មោះ​វឿន ធា​រី ភេទ​ស្រី​ អាយុ​២១​ឆ្នាំ មាន​ស្រុក​កំ​ណើត នៅ​ភូមិ​បឹងកេត​ក្រោម ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់​ចាម​។

តាម​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ជិត​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ នៅ​វេលា​ម៉ោង​៤​ល្ងាច ​ថ្ងៃ​ទី​១០ គាត់​បាន​ឃើញ​ជនរងគ្រោះ​ដើរ​មក​ទីនេះ ​ដោយ​ពុំ​មាន​សំលៀកបំពាក់​ត្រឹមត្រូវ​នោះ​ទេ​ ដោយ​ឃើញ​ដូច​នេះ ​ទើប​គាត់​យក​សំលៀកបំពាក់​ឲ្យ​ស្លៀក​ ហើយ​បាន​ឲ្យ​ដេក​លើ​អង្រឹង​ក្រោម​ដើម​ប្រេង​ខ្យល់​ក្បែរ​តូប​លក់ដូរ​នេះ តែម្តង។

សាក្សី​បន្តទៀតថា ​បន្ទាប់មក​ អ្នកជិតខាង​ក៏បាន​នាំគ្នា​យក​បាយទឹក​មក​ឲ្យ​ហូប​ តែ​នារី​រងគ្រោះ​មិន​ហូប​ទេ លុះ​រហូតមកដល់​វេលា​កើត​ហេតុ​ រូបគាត់​ក៏​យក​បាយទឹក​មក​ម្តង​ទៀត ​ក៏​ប្រទះ​ឃើញ​ស្លាប់​បាត់​ទៅ​ហើយ​ដោយ​មិនដឹង​មូលហេតុ​អី​ទេ។​

ក្រោយពេល​ដឹង​បែប​នេះ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្ដែង​ និង​បាន​រាយការណ៍​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​ នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ បើ​តាម​ការ​សន្និដ្ឋាន​នារី​រង​គ្រោះជា​ជនអនាថា ពេល​នេះ​សមត្ថកិច្ច​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ណា​ ដែល​បាត់​សមាជិក​គ្រួសារ​សូម​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន​​​ដើម្បី​យក​សព​ទៅ​ធ្វើ​បុណ្យ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114