ព័ត៍មានទាន់​ហេតុការណ៏
Search

ឆៃ លីដា​ឡែ​ន បញ្ចេញ​ប្រយោគ​មួយ​ឃ្លា​នេះ ​ត្រូវចិត្ត​ស្រីៗ​ស្តូក​តែម្តង​

ភ្នំពេញ ​៖​ តារា​ចម្រៀង​ស្រី​ចូល​ចិត្តការ​ស្លៀកពាក់​សិច​ស៊ី​សម្ញែង​សាច់​ខ្ចី​អ្នកនាង ឆៃ លីដា​ឡែ​ន មួយរយៈ​ពេល​ចុង​ក្រោយនេះ ​ត្រូវបាន​ទស្សនិកជន​កត់សម្គាល់​ឃើញថា​ នាង​ហាក់​មាន​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​នោះទេ ​ស្រប​ពេលដែល​កន្លងមក​តារា​ស្រី​រូបនេះ​ តែង​បញ្ចេញ​សារ​បង្ហាញ​ការ មិនសប្បាយចិត្ត​ ឬ​អាចជា​ន័យ​ដើម្បី​បំផុស​ស្មារតី​មហាជន​ផងដែរ​។​

ជាក់ស្ដែង​ថ្មីៗ​នេះ​ តារា​ចម្រៀង​ស្រី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​បាត់ដំបង​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​ក្នុងន័យ​បំផុស​ឲ្យ​មហាជន​ពិសេស​ស្រីៗ​យល់​ពី​រឿងរ៉ាវ​ជ្រើសរើស​លើ​គូ​អ​នា​គ​ត​បង្ក​ឲ្យ​មានការ​គាំទ្រ​ច្រើន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។​

​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​លើកឡើងថា ​ពាក្យ​ស្រលាញ់​ ពាក្យ​នឹក របស់​មនុស្សម្នា​ក់​វា​ងាយ​ណាស់​ដែល​និយាយ​ទៅកាន់​មនុស្ស​គ្រប់ៗ​រូប (​តែ​)​ពាក្យ​ស្រលាញ់​ពាក្យ​នឹក របស់​មនុស្ស​ស្រី​ម្នាក់​ដែល​ស្មោះត្រង់​នឹង​ដៃគូ​​រួម​ជីវិត​គាត់​ គឺ​គាត់​និយាយ​បានតែ​ម្នាក់​គត់ គឺ​មនុស្ស​ដែល​ខ្លួន​គាត់​ស្រលាញ់ ហើយ​គាត់​ក៏​មិន​អាច​និយាយ​ពាក្យ​ស្រលាញ់ ចេញ​ទៀត​នោះ​ទេ។

​តារា​ស្រី​រូបនេះ​បាន​បន្ថែមថា​ ទោះ​មាន​មនុស្ស​ប្រុស​ណា​ល្អ​ជាង​មនុស្ស​ប្រុស​ដែល​គាត់​ស្រលាញ់​ក៏ដោយ ថែរក្សា​នៅពេលដែល​គាត់​នៅក្បែរ​ខ្លួន កុំ​ដល់​បាត់បង់​ទើប​ខឹង ស្អប់ ទោះ​ជាមាន​ពេលវេលា​ស្ដាយក្រោយ​ក៏​ហួសពេល​ហើយ ព្រោះ​មាន​អ្នក​មើលថែ​ការឈឺចាប់​របស់គាត់​ជាសះស្បើយ​រួច​អស់ហើយ​មិនអាច​ត្រឡប់ក្រោយ​ជួប​អ្នក​ទៀត​ទេ។​

​ជាមួយគ្នានេះដែរ​បានធ្វើ​ឲ្យ​មហាជន​មួយចំនួន​យល់ឃើញថា ការបញ្ចេញ​ទស្សនៈ​របស់​តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន ខាងលើនេះ​ ពិតជា​មាន​ចំណុច​ត្រូវ​ត្រឹម​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ភាគច្រើន​មានការ​គាំទ្រ​។ ​ម្យ៉ាង​ក៏មាន​ខ្លះទៀត​យល់ឃើញថា​ នេះ​មិន​ត្រឹមតែ​ជា​គំនិត​ដាស់​ស្មារតី​ប៉ុណ្ណោះ​ទេ​ពោលគឺ​ជា​គន្លឹះ​ល្អៗ​សម្រាប់​​​​​បុរស​គួរ​ស្វែងយល់​ផង​ដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114