ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ត្រូវ​បាន​ស្ត្រី​ម្នាក់​​បង្ហាញ​ពី​ចរិត​ពិត​គ្មាន​សល់

ភ្នំពេញ ​៖​ តារា​ស្រី​ពហុ​ជំនាញ ខាត់ សុ​ឃីម មុន​នេះ​ ​​បន្តិច​ត្រូវបាន​ស្ត្រី​ម្នាក់​បញ្ចេញ​ទស្សនៈ​​បង្ហាញ​ពី​​​​ច​រិត​ពិត​គ្មាន​សល់​​ ​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ការភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​។​

​បើ​យោងតាម​ម្ចាស់​Acount Facebook ឈ្មោះ Choryi Meas បាន​សរសេរ​រៀបរាប់ថា ខាត់ សុ​ឃីម​គឺជា​សិល្បការិនី ដែល​គួរ​ឲ្យ​គោរព​ស្រឡាញ់ ប្រជាប្រិយ ស្មើ​ពហុ​ជំនាញ​ញញឹម រីករាយ​គួរ​ឲ្យ​ចូលចិត្ត​។​សីលធម៌​ស្មើ​កិត្តិយស​ថ្លៃថ្នូរ​ដឹងខុសដឹងត្រូវ​ចេះ​យោគយល់​ទំនាក់ទំនង ស្មោះ​ល្អ មិន​បែងចែក​វណ្ណៈ។

ប្រភព​ដដែល​បាន​បន្តថា ពេលវេលា​ស្មើ​មិន​ប្រកាន់ ជិត ឬ ឆ្ងាយ បាន​តិច​ឬ​ច្រើន ឲ្យ​តែ​ចំណេញ​ខ្លះ​។ ​ដូច​បាន​អត្ថាធិប្បាយ​ខាងលើ​ប្អូនៗ​តារា​សិល្បៈ​ទាំងឡាយ គួរតែ​យក អ្នកនាង​ខាត់ សុ​ឃីម ជា​គំរូ សម្តី ឆ​យី ថ្ងៃនេះ ចង់​ឲ្យ តារា​សិល្បៈ ជោគជ័យ​ទាំងអស់គ្នា ទាំង​តារា ទាំង​អ្នកដឹកនាំ​តារា​……​។​

​តាមរយៈ​ការលើកឡើង​នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង បន្ត​ការ​លើកសរសើរ​ដល់​តា​រា​ស្រី​ពហុ​ជំនាញ ខាត់ សុ​ឃីម។ លើសពីនេះ​ក៏មាន​ទស្សនិកជន​ជាច្រើន​បញ្ចេញមតិ​ដែរ​ថា ​ជា​ការពិត​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម គឺជា​បុគ្គល​សិល្បៈ​រៀមច្បង​និង​សិល្បការិនី​គួរ​ឲ្យ​ស្រលាញ់​និង​គោរព​ណាស់​។​

​ជាការ​កត់សម្គាល់​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម អំឡុង​មួយរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទាំង​អាជីព​សិល្បៈ​និង​ការងារ​រកស៊ី​ផ្ទាល់​ខ្លួន ​ហាក់​កាន់តែ​មានការ​រីកចម្រើន​ច្រើន​ខណៈដែល​ឱកាស​នៃ​ការ​កើប​ប្រាក់​ក៏​មាន​សន្ទុះ​ខ្លាំង​មិន​ចាញ់​តារា​ប្រុស​-​ស្រី​រួម​អាជីព​ផ្សេង​ទៀតផង​នោះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114