ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់ ​ទើប​ផ្លាស់ប្ដូរ​មក​ថ្មី​ត្រូវ​ជន​វិកលចរិត ចាក់​ឲ្យ​រង​របួស​

ភ្នំពេញ​ ៖​ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​១​ ខណ្ឌទួលគោក​ ដែល​ទើប​ផ្លាស់ប្ដូរ​មក​ថ្មី​បាន​រង​របួស​មួយ​កាំបិត ខណៈ​ដែល​មន្ត្រី​រូប​នេះ​ដេញចាប់​ជន​វិកលចរិត ហើយ​បាន​ដួល ទើបត្រូវ​ជន​វិកលចរិត​ចរិត​នោះ​ចាក់​មួយ​កាំបិត​បណ្ដាល​ឲ្យ​របួស​តែម្តង ហើយ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ​២០១៩​ ម៉ោង៨​និង​០០​នាទី​ លើ​សួនច្បារ​អតីត​តោ​ពីរ (​ប​ច្ចុ​ប្បន្ន​សួន​ព្រះ​ភិ​រុណ​) ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ឈ្មោះ​អៀង រ៉ា ជាម​ន្ត្រី​ប៉ុស្តិ៍​ទឹកល្អក់​ទី​១ ទើប​មក​ថ្មី​បាន​រង​របួស​មួយ​កាំបិត​ត្រូវ​ក្រោម​បោះដៃផុត​។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ថ្ងៃទី​១០ ​ខែមិថុនា ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​ព្រឹក លោក​អៀង រ៉ា មន្ត្រី​ប៉ុស្តិ៍​ទើប​មក​ថ្មី បាន​ទៅ​ដេញ​ជន​វិកល​ចរិត​ដើរ​លើ​សួនច្បារ​អតីត​តោ​ពីរ (​ប​ច្ចុប្បន្ន​សួន​ព្រះ​ភិ​រុណ​) ពេល​រត់​ដេញ​ ក៏បាន​រអិល​ជើង​ដួល ហើយ​ត្រូវ​បាន​ជន​វិកល​ចរិត​នោះ ត្រលប់​មកវិញ​ចាក់​នឹង​កាំបិត មួយ​កាំបិត​ត្រូវ​ក្រោម​បោះដៃផុត បណ្តាល​ឲ្យ​រង​របួស​តែម្តង​។​ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ​ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ឃាត់​ភ្លាម​ដែរ ហើយ​ក្រោយមក​បាន​បំពេញ​ឯកសារ​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​បន្តទៀត​។

គួរ​បញ្ជាក់​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​គណបក្ស​សង្កាត់ និង​ចៅសង្កាត់​ទឹកល្អក់​ទី​១​បាន​ជួយឧបត្ថម្ភ​ថវិកា​២០០.០០០៛ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១០ ​ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​រសៀល លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ក៏បាន​អញ្ជើញ​សួរសុខទុក្ខ​លោក អៀម រ៉ា មន្ត្រីនគរបាល​សង្កាត់​ទឹកល្អក់​ទី​១ ព្រមទាំង​នាំ​ថវិកា​ឧបត្ថម្ភ​១ ជា​ថវិកា​១០០ដុល្លារ​ផង​ដែរ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114