ព័ត៍មានទាន់​ហេតុការណ៏
Search

​គ្រាប់​បាល់​របស់ Buchanan ជួយ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កាណាដា ឈ្នះ​កាម​រូ​ន​១-០​នៅ Women’s World Cup

កីឡាការិនី​ខ្សែការពារ Kadeisha Buchanan រកបាន​១​គ្រាប់​មុនពេល​សម្រាក​ការប្រកួត​តង់​ទី​១ ដើម្បី​ជួយ​ឲ្យ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កាណាដា ឈ្នះ​ការប្រកួត​ចាប់ផ្តើម Women’s World Cup ពេលដែល​ពួកគេ​បំបាក់​ក្រុម​កាម​រូ​ន​១-០​នៅក្នុង​ទឹកដី Stade de La Mosson ដែល​ពោ​ពេញ​ដោយ​ដំណក់ទឹកភ្លៀង កាលពី​ថ្ងៃ​ចន្ទ​។

កីឡាការិនី Buchanan ធ្វើ​ឲ្យ​បាល់​ចូល​ជ្រុង​ម្ខាង​នៃ​សំណាញ់​ទី ជាមួយនឹង​ការ​តែ​តបាល់​ដើម្បី​បំបែក​ភាពទាល់ច្រក​។

ទោះបីជា​យ៉ាងណាក៏ដោយ វា​មិនមែន​ជា​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កាណាដា​នោះទេ ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​៥​របស់ FIFA ហើយ​និង​ឡើងដល់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ នៅ World Cup​លើក​មុន​។

ថ្វីត្បិតតែ​គ្រប់គ្រង​ការប្រកួត និង​បញ្ជូន​បាល់​បាន​ច្រើន​យ៉ាង​ណា​ក្តី ក្រុម​កាណាដា ស៊ុត​បាល់​ចំ​គោលដៅ​តែ​៣​លើក​ប៉ុណ្ណោះ ពេល​ដែល​ពួកគេ​ព្យាយាម​ទម្លុះ​ខ្សែការពារ​គូប្រជែង​មកពី​អាហ្វ្រិក​របស់​ពួកគេ​។

កីឡាការិនី​ជើងចាស់ Christine Sinclair និង​ជា​ប្រធាន​ក្រុមកីឡា​ការិនី​ជម្រើសជាតិ​កាណាដា អាច​រកបាន​ឱកាស​ច្រើន​នៅក្នុង​តង់​ទី​១ ពេល​ដែល​នាង​ប៉ុនប៉ង​ក្លាយជា​កីឡាការិនី​លើកដំបូង​គេ រក​គ្រាប់​បាល់​បាន នៅ Women’s World Cup៥​លើក​ដាច់ដោយឡែក​ពីគ្នា​។

កីឡាការិនី Nichelle Prince ស៊ុត​បាល់​ត្រូវ​បង្គោល​ទី​ខាងក្រៅ មុនពេល​មាន​គ្រាប់​បាល់​របស់​កីឡាការិនី Buchanan ។

ខណៈនោះ​ដែរ ក្រុម​ជើងឯក​បាល់ទាត់​អឺរ៉ុប គឺ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​ហូ​ឡង់ នឹង​បើក​ការប្រកួត​ក្នុង​ពូ​ល E​របស់​ពួកគេ​ជាមួយ​ក្រុម​ណូ​វែ​ល​សេ​ឡង់ នៅក្នុង​ទីក្រុង Le Havre៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114