ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Ramos និង Morata​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា ពេល​អេ​ស្ប៉ា​ញ​ឈ្នះ​ស៊ុយអែត​៣-០​នៅ​ការ​ទាត់​ជម្រុះ Euro 2020

​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ខ្សែការពារ Sergio Ramos និង​កីឡាករ Alvaro Morata រកបាន​គ្រាប់​បាល់​ដូចគ្នា ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ពេល​ដែល​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បំបាក់​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​៣-០ ដើម្បី​រក្សា​ការចាប់ផ្តើម​ដ៏​ល្អ​របស់​ពួកគេ​នៅ​ការ​ទាត់​ជម្រុះ Euro 2020​។

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ពិបាក​ក្នុង​ការ​ទម្លុះ​ខ្សែការពារ​ក្រុម​ស៊ុយអែត នៅក្នុង​ទឹកដី Santiago Bernabeu រហូតដល់​កីឡាករ Ramos​បំបែក​ពងមាន់​បានសម្រេច​នៅ​នាទី​៦៤ ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​កីឡាករ Sebastian Larsson ប្រើ​ដៃ​ពាំង​ការបញ្ជូន​បាល់​របស់​កីឡាករ Marco Asensio។

២​គ្រាប់​បន្ទាប់​នៅក្នុង​រយៈពេល​២​នាទី ពេលដែល​កីឡាករ Ramos​ប្រគល់​វេន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដល់​កីឡាករ Morata មុន​ពេល​ដែល​កីឡាករ Mikel Oyarzabal ជា​អ្នក​បន្ថែម​គ្រាប់​បាល់​ទី​៣​។​

​ជ័យ​ជំ​ន​នេះដែរ មានន័យថា ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បន្ត​ឈរ​នៅលើ​កំពូល​ពូ​ល F មាន​៥​ពិន្ទុ នាំមុខ​ក្រុម​លេខ​២​ស៊ុយអែត ជាមួយនឹង​ជ័យជំនះ​៤​លើក​ក្នុងចំណោម​៤​ប្រកួត​របស់​ពួកគេ​។

លទ្ធផល​នេះ​ដែរ បាន​ឆ្លុះបញ្ចាំង​ពី​ការ​វិលត្រឡប់​មកលេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ពួកគេ​វិញ ក្រោយ​ការ​ខកចិត្ត​នៅ​ការប្រកួត UEFA Nations League បើទោះបីជា​៣​ប្រកួត​លើក​មុន​របស់​ពួកគេ​ប៉ះ​ជាមួយ​ក្រុម​អន់ៗ​ដូចជា​ក្រុម ណ័​រ​វ៉េ ម៉ា​ល់តា និង​ក្រុម​ហ្វា​រ៉ូ ក៏ដោយ​។

កីឡាករ Moreno បាន​និយាយថា យើង​អាច​នៅ​លេង​ល្អ​ជាងនេះទៀត ពីព្រោះថា​យើង​តែងតែ​សំឡឹង​ចង់​លេង​ល្អឥតខ្ចោះ​របស់ខ្លួន​ជានិច្ច​៕

សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114