ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប​នៅ​ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A ជំទាស់​ទៅនឹង​កំណែទម្រង់​ការប្រកួត Champions League

​ក្លិប​ចំនួន​១៥​នៅ​ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A​បាន​ជំទាស់​ទាំងស្រុង​ចំពោះ​ផែនការ​ជម្លោះ​របស់​សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប​(ECA) ដើម្បី​ធ្វើកំណែទម្រង់​ការប្រកួត Champions League ដែល​គាំទ្រ​ដោយ​ក្លិប​យក្ស​អ៊ីតាលី Juventus​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​នៅ​អ៊ីតាលី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​។

លោក Andrea Agnelli គឺជា​ប្រធាន​ក្លិប Juventus ដែលជា​ប្រធាន ECA កាលពី​សប្តាហ៍​មុន បាន​និយាយ​ការពារ​ដល់​គម្រោងការ​ធ្វើ​កំណែ​ទម្រង់​នៅ​ការប្រកួត Champions League អំឡុង​សមាជ​របស់​UEFA គឺជា​ការប៉ុនប៉ង​មួយ​ដើម្បី​សង្គ្រោះ​ក្លិប​តូចៗ​ពី​ការអភិរក្ស​និយម​រប​ស់​ក្រុម League​កំពូល​ធំៗ​ទាំង​៥​នៅ​អឺរ៉ុប​។

កាសែត Gazzetta Dello Sport បាន​រាយការណ៍​ថា ការបោះឆ្នោត​មួយ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ដោយ​ក្រុម Italian Football League​ពាក់ព័ន្ធ​នឹង​អត្ត​បទ​រួមគ្នា​ជំទាស់​នឹង​គម្រោងការ​មួយ​នេះ​។​
​ក្លិប Juventus តែមួយគត់ ជំទាស់​នឹង​អត្ថបទ​នេះ ខណៈដែល​ក្លិប Roma, Inter Milan, AC Milan និង​ក្លិប Fiorentina សុទ្ធតែ​គាំទ្រ​ដូចគ្នា​។

សូមបញ្ជាក់ថា សមាគម ECA បានស្នើ​សុំ​ឲ្យ​ការប្រកួត Champions League​បង្កើតឡើង​ពី​១២៨​ក្រុម នៅ​ស្ថាប័ន League ទាំង​៣​។

ក្របខណ្ឌ​កំពូល នឹង​បង្កើត​ឡើង​ដោយ​៤​ពូ​ល​មាន​៨​ក្រុម ក្នុងនោះ​ក្រុម​កំពូល​ទាំង​៦ នៅ​វគ្គ​ជម្រុះ​និ​មួយៗ សម្រាប់​ការប្រកួត​វគ្គ​បន្ទាប់​មិន​សំខាន់​ថា​ពួកគេ​បញ្ចប់​លេខ​ប៉ុន្មាន​នៅក្នុង League​ក្នុងស្រុក​របស់​ពួកគេ​នោះឡើយ​។

ប៉ុន្តែ​ក្រុម​ចំនួន​១៥​នៅ​ក្របខណ្ឌ Serie A​បាន​ជំទាស់​ទៅ​ហ្នឹង​សំណើ​មួយ​នេះ ដោយ​ពួកគេ​លើ​ហេតុផល​ថា វា​នឹង​នាំ​ឲ្យ​ចុះ​ខ្សោយ​ប្រាក់ចំណូល​រហូតដល់​៣៥​ភាគរយ​នៅ​ក្របខណ្ឌ​កំពូល​។​

​សូម​បញ្ជាក់​ថា កំណែ​ទម្រង់​ស្នើសុំ​នេះ នៅតែ​គ្មាន​ប្រជាប្រិយភាព​ដដែល​នៅក្នុង​ចំណោម​ក្លិប​បាល់ទាត់​អឺរ៉ុប ក្នុងនោះ​ក្លិប​លេង​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League​ក៏បាន​បង្ហាញ​នូវ​ការមិន​ពេញចិត្ត​របស់​ពួកគេ​ផងដែរ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114