ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ជប៉ុន​កំពុង​រៀបចំ​សម្រាប់​ការប្រកួត​កីឡា​បាល់ឱប​ពិភពលោក​

ទីក្រុង​កំពង់ផែ Fukuoka ភាគខាងត្បូង​របស់​ប្រទេស​ជប៉ុន​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​សម្រេច​សម្រាប់​ការប្រកួត​កីឡា​បាល់ឱប​ពិភពលោក ។

ដោយ​នៅសល់​ពេល​តែ ១០០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​រហូតដល់​ការចាប់ផ្ដើម​កីឡា​បាល់ឱប​នៅ​ទ្វីបអាស៊ី​ជា​លើកដំបូង អ្នករៀបចំ​កម្មវិធី​មាន​ទំនុកចិត្ត​ថា​អ្វី​គ្រប់យ៉ាង​គឺមាន​សម្រាប់​ការបើក​កម្មវិធី​កីឡា​បាល់ឱប​ពិភពលោក។

ពហុកីឡាដ្ឋាន​ដែលមាន ២០,០០០ កៅអី​របស់​ទីក្រុង Fukuoka ដែល​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​កំពុងមាន​ភាពស្រស់ស្អាត​ជាមួយនឹង​ការបំពាក់​អំពូល​ថ្មី កៅអី​ថ្មី អេក្រង់​ថ្មី និង​ស្មៅ​ធម្មជាតិ។

ទីក្រុង​នេះ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ចំនួន​បី​រួមមាន​ការប្រកួត​របស់​សាធារណរដ្ឋ​អៀរ​ឡង់ និង​បារាំង ហើយ​អ្នករៀបចំ​កម្មវិធី​មិន​បណ្ដាល​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​ចំពេល​មានការ​ខ្វះខាត​ការ​ផ្គត់ផ្គង់​ស្រា​បៀរ ការ​ហាមឃាត់​ការចាក់​សាក់​នៅឯ​កន្លែង​ឆ្ពង់ និង​ការ​មុជទឹក​តាមបែប​ប្រពៃណី​របស់​ជប៉ុន។

ការ​ឆ្ពង់​ជាទូទៅ​បាន​ហាមឃាត់​មនុស្ស​ដែលមាន​ការចាក់​សាក់​ដោយ​សារ​តែ​ការ​ភ្ជាប់​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ទៅនឹង​ឧក្រិដ្ឋកម្ម​ដែល​បាន​រៀបចំ​នៅក្នុង​ប្រទេស​ជប៉ុន ប៉ុន្តែ​ក្រុម​មន្ត្រី​កំពុង​ធ្វើ​ការស្ទង់មតិ​ដែល​ចង់​បន្ធូរបន្ថយ​ច្បាប់​សម្រាប់​ការប្រកួត​នេះ។

លោក Kazuhiro Shinohara ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​ក្នុង​តំបន់​បាន​ប្រាប់ AFP ថា “​នៅពេលដែល​ការប្រកួត​វិលជុំ​យើង​នឹង​អាច​ផ្តល់នូវ​បញ្ជី​ឈ្មោះ​ទាំងអស់​របស់​អ្នក​ដែល​អ្នកគាំទ្រ​អាច​រីករាយ​”។

ប៉ុន្តែ​ជាមួយនឹង​អ្នកគាំទ្រ​ដែល​ផឹកស្រា​ជ្រុល​លោក Shinohara គឺ​មិន​ច្បាស់​ទេ​ចំពោះ​អាទិភាព​នេះ បន្ទាប់ពី​ការភ័យខ្លាច​របស់​ទីក្រុង​ម្ចាស់ផ្ទះ​លើ​ការប៉ាន់ស្មាន​សមត្ថភាព​ផឹកស្រា​របស់​អ្នកគាំទ្រ​កីឡា​បាល់ឱប។

លោក​បាន​ថ្លែងថា “​ចំណុច​ធំ​បំផុត​នៅក្នុង​ទិដ្ឋភាព​របស់​យើង​គឺ​ជីវិត​ពេល​រាត្រី និង​ការសេព​គ្រឿង​ស្រវឹង ហើយ​អ្នកគាំទ្រ​កីឡា​បាល់ឱប​គឺ​ផឹកស្រា​បៀរ​ច្រើនណាស់​”។

ទីក្រុង Fukuoka នឹង​ក្លាយទៅជា​ទីក្រុង​តែមួយគត់​ដែល​អ្នកគាំទ្រ​អាច​ផឹកស្រា​នៅ​បារ​តាមផ្លូវ​តាម​បែប​ប្រពៃណី ឬ “​ស្រា​យ៉ា​តៃ​” ខណៈ​ដែល​តូប​តូចៗ​ដែលមាន​កន្លែង​អង្គុយ​តិចតួច​មិនសូវមាន​លក់​ស្រា និង​ម្ហូបអាហារ​នោះទេ៕
AFP
ជី​វ័​ន្ត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114