ព័ត៍មានទាន់​ហេតុការណ៏
Search

ហេតុតែ​សំណាង​គេ​! ត្រូវ​រង្វាន់​ម៉ូតូ Zoomer X ២​ខែ​ជាប់ៗ​គ្នា ពី​កម្មវិធី កាត់​សម្បក​កេស​ផ្សង​យក​រង្វាន់​ពី ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស

ភ្នំពេញ​ ៖ ​អតិថិជន​៣ នាក់​ក្នុង ចំណោម​អ្នក​ទាំង​៥០ នាក់ បាន​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X ២​ខែ​ជាប់​គ្នា​តែម្តង ពី​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ជាមួយ​សម្បក​កេស ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្ដល់​សំណាង​លើស​ពីលើ​ការ​គាស់​ក្រវិល​កំប៉ុង​ឈ្នះ​រង្វាន់ ដោយ អនុញ្ញាត​ឲ្យ​អតិថិជន​កាត់​សម្បក​កេស​ជា​បន្ទះ​តូចៗ ហើយ​បំពេញ​ឈ្មោះ និង លេខ​ទូរស័ព្ទ រួច​ផ្ញើ​មកកាន់​ដេប៉ូ​ចែកចាយ​ប្រចាំខេត្ត​នីមួយៗ ដើម្បី​ចាប់ឆ្នោត​ផ្សងសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X នៅ​កម្មវិធី​ប្រគំ​តន្ត្រី វើក ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស​ជា រៀងរាល់ថ្ងៃ​សុក្រ សប្តាហ៍​ទី​៤ នៃ​ខែ​នីមួយៗ។

កាលពី​សប្តាហ៍​កន្លងទៅ ក្រុមហ៊ុន​បាន​រក​ឃើញ អ្នកមាន​សំណាង​ឈ្នះ​ម៉ូតូ Zoomer X រហូត ដល់ ៥០​នាក់ មកពី ១៩ ខេត្ត​ក្រុង​ផ្សេងៗ​គ្នា ក្នុងចំណោម​សម្បក​កេស​ផ្សងសំណាង​ទូទាំង ប្រទេស​។

​អ្នក​ទាំង ៣​រូប នោះ​រួមមាន​ ៖ ​ទី​១ អ្នកស្រី ឈា ឌី​ណា ដែល​ជា​អតិថិជន​ទិញ​លក់​បន្ត​នៅ ក្នុងភូមិ ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ បាន​កាត់​សម្បក​កេស​ព្រមទាំង បំពេញ​ឈ្មោះ និង លេខ​ទូរស័ព្ទ​នៅលើ​សម្បក​កេស​ប្រមាណ ១៥ សន្លឹក សម្រាប់​ខែ​នេះ និង ជាង ១០ សន្លឹក តែប៉ុណ្ណោះ​កាលពី​ខែ​មុន ហើយ​បាន​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X ២​ខែ ជាប់ គ្នា​។

​ទី​២ អ្នកស្រី យ៉ី​ម សុខ​អៀន ដែលជា​អតិថិជន​ទិញ​លក់​បន្ត​នៅ​ស្រុក​មុខកំពូល ខេត្ត កណ្តាល បានដាក់​សម្បក​កេស​ប្រមាណ​ជាង​១០០​សន្លឹក ទាំង​២​ខែ ជាប់​គ្នា ហើយក៏​បាន ឈ្នះ​រង្វាន់​នេះ​ទាំង​២​ខែ​តែម្តង​។

​ទី​៣ លោក ប៊ុន ថេត ដែល​ជា​អតិថិជន​រស់នៅ​ខេត្ត​ប៉ៃលិន បាន​ទិញ​ទឹកក្រូច​អាយ​ស៍ ជូ​ប ទឹកបរិសុទ្ធ​កម្ពុជា និង ស្រា​បៀរ​កម្ពុជា ជាច្រើន​កេស​សម្រាប់​ទទួល​ភ្ញៀវ​ខួបកំណើត​ចៅ​ម្នាក់ កាលពី​ខែ​មុន ហើយ​ម្នាក់ទៀត​កាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក ហើយ​បាន​ឈ្នះ​រង្វាន់​ពី សម្បក​កេស​ភេសជ្ជៈ​ខាងលើ ២​ខែ ជាប់​គ្នា​ដែរ។

សូម​ បញ្ជាក់​ថា កម្មវិធី​កាត់​សម្បក កេស ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្សង សំណាង ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X នេះ គឺមាន​រយៈ​៦​ខែ ឯណោះ ដែល​កម្មវិធី​នេះ ​នឹង​បញ្ចប់​ទៅ​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០១៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114