ព័ត៍មានទាន់​ហេតុការណ៏
Search

រូបភាព​កុមារ​ក្នុងពេលដែល​ប្រទេស​កំពុង​ជួប​សង្គ្រាម​ គឺ​ លទ្ធផល​បែបនេះ​

​ភ្នំពេញ ៖ ក្នុង​រូបភាព​កុមារៗ​ដែលមាន​សភាព​ស្គមស្គាំង​មិន​សមជា​មនុស្ស​ គឺ​នៅ​ពេល​ប្រទេស​មាន​សង្គ្រាម​ជា​លទ្ធផល​បែបនេះ។

នេះ​គឺជា​រូបភាព​មួយ​កូន​ជ្រុង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ឲ្យ​នឹក​ឃើញ​កាលពី​ប្រទេសជាតិ​យើង​កើតមាន​សង្គ្រាម​រវាង​ខ្មែរ​ និង​ខ្មែរ​។​

រូបភាព​ទុក្ខវេទនា​របស់​កុមារៗ​ដែល​បានឃើញ​នេះ​ គឺ​ក្នុងអំឡុង​ឆ្នាំ​១៩៨០​ បន្ទាប់ពី​របប ប្រល័យ​ពូជសាសន៍​ប៉ុល ពត បាន​ដួល​រលំ​ទៅ​បន្សល់​ទុក្ខវេទនា​បែបនេះ​ឯង​។ ​ទុក្ខវេទនា​នេះ ​គឺ​មានតែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុងស្រុក​ទេ​ទើបបាន​ស្គាល់​រសជាតិ​ប្រៃ​ល្វីង​ជូរចត់​។​

បើ​ចំពោះ​អ្នករស់នៅ​ក្រៅប្រទេស​ដែល​បច្ចុប្បន្ន​កំពុងតែ​ស្រែក​ចំទាល​ថា ​ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ​នោះ​គឺ​គ្មាន​ដឹង​អ្វី​បន្តិច​ទេ​។​

នេះហើយ​ជា​លទ្ធផល​ក្រោយ​សង្គ្រាម​ ដូច្នេះហើយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​រួមគ្នា​ថែរក្សា​សន្តិភាព​ដែល​មាន​ក្នុង​ដៃ​សព្វថ្ងៃនេះ ​កុំ​ឲ្យ​របូត​ទៅ​បាត់​ឲ្យ​សោះ​។​ បើសិនជា​យើង​លង់ខ្លួន​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ក្បត់ជាតិ ​ដែល​កំពុង​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​នោះ​ គឺ​ប្រទេសជាតិ​យើង ​នឹង​កើត​សង្គ្រាម​សាជាថ្មី​ហើយ​អ្វីៗ​ដែល​មាន​ដូច​សព្វថ្ងៃ​ត្រូវ​រលាយ​បាត់​អស់​៕

ដោយ ៖ ​ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114