ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​សង្ស័យ​២​នាក់ ​រួម​ទាំង​ថ្នាំញៀន​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅ​តុលាការ

រតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចុះ​បង្ក្រាប​ការ​ជួញ​ដូរ ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​ដោយ​ប្រើ​វិធាន​ញុះញង់​។​

ការចុះ​បង្ក្រាប​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៧៨ ទល់មុខ​សាលា​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ ស្ថិតនៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ដោយមាន​បញ្ជា​ផ្ទា​ល់ពី​លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​នគរបាល​ខេត្ត ដោយមាន​ការ​សម្រប​សម្រួល​ពី លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ក៏​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ៖ ទី​១.​ឈ្មោះ ចាន់​និ​ត រតនៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ។ ទី​២.​ឈ្មោះ សាំង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ។

ជនសង្ស័យ​ខាងលើនេះ ​បានធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)​ទាំង​២​នាក់​។​

ក្រោយ​ការឃាត់ខ្លួន​ សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​វត្ថុតាង​រួមមាន ​៖

១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់ មាន​ទម្ងន់​៥,៨១​ក្រាម​ទាំង​សំបក​ថង់​

២.​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង​

៣.​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​

៤.​ថង់​ច្រក​ថ្នាំញៀន​មួយចំនួន​

៥-​និង​សម្ភារៈ​សេព​ថ្នាំញៀន​មួយចំនួនទៀត​។​

បច្ចុប្បន្ន ​ជនសង្ស័យ ​រួមទាំង​វត្ថុតាង ​ត្រូវបាន​ឃាត់ និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114