ព័ត៍មានទាន់​ហេតុការណ៏
Search

Amazon ទាញ​ទម្លាក់ Google មក​ឈរលើ​តំណែង​ជា​យីហោ​ថ្លៃ​បំផុត​របស់​ពិភពលោក

យោងតាម​ការស្ទង់មតិ​សំខាន់​មួយ​ដែល​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា ​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​របស់​សហរដ្ឋ​អា​មេ​រិក​ Amazon បាន​ឡើង​ផុត​ក្រុមហ៊ុន​ផលិតផល​បច្ចេកវិទ្យា​យក្ស Apple និង Google​ជា​ម៉ាក​ដ៏​មានតម្លៃ​បំផុត​របស់​ពិភពលោក​។​

​ទីភ្នាក់ងារ​ស្រាវជ្រាវ​ទីផ្សារ​ពិភពលោក Kantar បានឱ្យដឹង​ក្នុង​របាយការណ៍ Top BrandZ 2019 របស់ខ្លួន​ថា ​តម្លៃ​ម៉ាក​របស់​ក្រុមហ៊ុន Amazon បាន​កើនឡើង​៥២% ស្មើនឹង​៣១៥​ពាន់​លាន​ដុល្លារ​។​

Amazon បាន​ហក់​ពី​លេខ​៣​មក​លេខ​១​ផ្ដួល​ក្រុមហ៊ុន Google ដែល​បាន​របូត​តំណែង​ធ្លាក់​ដល់​លេខ​៣ ដោយមាន Apple ឈរ​លំដាប់​ទី​២​។​

​ទីភ្នាក់ងារ Kantar បាន​និយាយថា “​ការ​អ​វិ​ឌ្ឍ​ន៍​ដ៏​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន Amazon ដែលនាំឱ្យ​មាន​ប្រភព​ចំណូល​ថ្មី​ការបម្រើ​សេវា​អតិថិជន​ដ៏​ល្អឥតខ្ចោះ​និង​លទ្ធភាព​របស់ខ្លួន​ដែល​អាច​ឈរ​នាំមុខ​គូប្រជែង​បាន​ដោយ​ផ្តល់​ជា​ផលិតផល​និង​សេវាកម្ម​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​អេកូ​ចម្រុះ​នេះ​បានធ្វើឱ្យ Amazon បន្ត​បង្កើន​កំណើន​តម្លៃ​ម៉ាក​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​។​”

​ទីភ្នាក់ងារ​ខាងលើ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​អង់គ្លេស WPP បាន​បន្ថែមថា Amazon បានបង្ហាញ​សញ្ញាណ​នៃ​ការធ្លាក់ចុះ​តិចតួច​បំផុត​៕ AFP

ដោយ ៖ តរុណី


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114