ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​អ្នកលក់​គ្រឿងញៀន​នៅ​ក្លឹប​លុច្សសារី​១៧​នាក់​ ឡើង​តុលាការ

ភ្នំពេញ​ ៖​ អ្នកលក់​គ្រឿងញៀន អ្នក​សម្រួល​ផ្ដល់​ទីតាំង​អោយ​ជក់​គ្រឿងញៀន​នៅ​ក្លឹប​លុច្ស​សារី​ចំនួន​១៧​នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បញ្ជូន​មកកាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី ១២​មិថុនា ឆ្នាំ​២០១៩​នេះ។

ជនសង្ស័យ​ទាំង ១៧​នាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម ៥​នាក់​ដែល​ត្រូវបញ្ជូន​មកអោយ​តុលាការ​រួមមាន​៖

-​ទី​១​ឈ្មោះ QUYEN KIM CHINH ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​អ្នកគ្រប់គ្រង​បុគ្គលិក​ក្លឹប។​

-​ទី​២​ឈ្មោះ ស្រៀ​ង ផល្លី ហៅ តា​លី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​អ្នកគ្រប់គ្រង​បុគ្គលិក និង​នាំ​ភ្ញៀវ​ចូល​បន្ទប់ ។​

-​ទី​៣​ឈ្មោះ NGUYEN HUU LONG ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​អ្នកគ្រប់គ្រង​ក្លឹប​ឌី​ស្កូ ។​

-​ទី​៤​ឈ្មោះ NGUYEN PHUOC ANH ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​គណនេយ្យករ។​

-​ទី​៥​ឈ្មោះ LE HUNG KIEN ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​បុគ្គលិក​ទទួល​កំ​ម៉​ង់ ។​

-​ទី​៦​ឈ្មោះ NGUYEN TUAN DUONG ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​បុគ្គលិក​ទទួល​កំ​ម៉​ង់។​

-​ទី​៧​ឈ្មោះ ទូត សា​ម៉េ​ត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​បុគ្គលិក​នាំ​ភ្ញៀវ​ចូល​បន្ទប់ ។​

-​ទី​៨​ឈ្មោះ ឡាង សាត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ខ្មែរ តួនាទី​ជា​បុគ្គលិក​នាំ​ភ្ញៀវ​ចូល​បន្ទប់ ។​

-​ទី​៩​ឈ្មោះ អុល សុរ​តនៈ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១០​ឈ្មោះ សុង ហាក់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១១​ឈ្មោះ អៀង ញ៉ា​វណ្ណ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១២​ឈ្មោះ ស៊ុំ សុភ័ន្ត ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១៣​ឈ្មោះ ផេង សំណាង ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១៤​ឈ្មោះ ណែ​ត សា​យ័ន្ត ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១៥​ឈ្មោះ ឈាន សុថា ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១៦​ឈ្មោះ ទុយ ភ័ស ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​និង​ទី​១៧​ឈ្មោះ អៀម ណា​រ៉ា​ន់ ហៅ ចិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ជាដ​ន្តិ​សុខ ។​

ក្លឹប​កម្សាន្ត​លុ​ច្ស​សារី (Luxurious) មាន​ទីតាំង​នៅផ្ទះ​លេខ​៥៣ ផ្លូវ​២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​​បង្ក្រាប​កាលពី​យប់​ថ្ងៃ​ទី​០៨ ខែ​​មិថុនា នៅ​ដំណាក់កាល​ទី​១ ឃាត់ខ្លួន​ចំនួន​៤១៧ នាក់ ( ស្រី ១៨១ នាក់ ) ប៉ុន្តែ​នៅ​ដំណាក់កាល​ទី​២ នៅសល់​៤០៨​នាក់ ដែល​ត្រូវ​ធ្វើ​តេស្ដ​ទឹកនោម​រក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន។ ក្នុង​នោះ​មាន​៩៣​នាក់ (​ជនជាតិខ្មែរ ៦២​នាក់​) ត្រូវ​សមត្ថកិច្ច​រក​ឃើញ​ថា មាន​ផ្ទុក​សារធាតុ​ញៀន​។ ដោយឡែក​មនុស្ស​ជាង​៣០០​នាក់​ទៀត ដែល​មិន​មាន​ការ​ពាក់ព័ន្ធ ត្រូវ​បាន​សមត្ថកិច្ច ដោះលែង​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​។​

ក្នុងចំណោម​មនុស្ស​ដែល​ផ្ទុក​សារធាតុ​ញៀន​ទាំង ៩៣​នាក់ មាន​ជនជាតិ​ខ្មែរ​៦២​នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​មណ្ឌល​អប់រំ និង​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ ខណៈ​ជនបរទេស​ចំនួន​៣១​នាក់ « ជនជាតិ​វៀតណាម ១៤​នាក់​, ជនជាតិ​ចិន ១៤​នាក់ , ជនជាតិ​សឹង្ហ​បុរី​ម្នាក់ និង​ជនជាតិ​ម៉ាឡេស៊ី ២​នាក់ » ទៀត​ត្រូវ​ចាប់​បញ្ជូន​ទៅ​អោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​រៀបចំ​បែបបទ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ។

ដោយឡែក​ជនសង្ស័យ​១៧​នាក់ « វៀតណាម​៥​នាក់ » អយ្យការ​អម​តុលាការ​កំពុង​ធ្វើការ​សាកសួរ​នា​ព្រឹក​នេះ៕

ដោយ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114