ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់ ​គិត​ខ្លី​ យក​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក​ ដើម្បី​បញ្ចប់​ជីវិត ​

រតនគិរី​ ៖ ​ស្ត្រី​ម្នាក់ បានសម្រេច​ចិត្ត​ប៉ុនប៉ង​បញ្ចប់​ជីវិត​ ដោយ​ផឹក​ថ្នាំ​បាញ់​ស្មៅ​​ ខណៈ​មាន​ជម្លោះ​ជាមួយ​ប្តី​របស់ខ្លួន​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

ករណី​ប៉ុនប៉ង​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួនឯងនេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​២ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​។​

មន្ត្រី​នគរបាល​ស្រុក​កូន​មុំ​ បាន​ឲ្យ​ដឹង​ថា ​​ស្ត្រី​រងគ្រោះ ​បាន​ធ្វើ​អត្តឃាត​ ដោយ​យក​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក​ដើម្បី​សម្លាប់​ខ្លួន​ តែ​មិនបាន​សម្រេច ​ដោយសារ​បាន​ប​ង​ប្អូន​មកជួយ​ធ្វើ​អន្តរាគមន៍​ទាន់ពេល​។​

មន្ត្រីនគរបាល​បាន​បន្តថា ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉ុក សុ​ខោ អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​ រស់នៅ​ភូមិ​/​ឃុំ​កើត​ហេតុ​ខាងលើ​។​

បច្ចុប្បន្ន​ជនរងគ្រោះ​ ត្រូវបាន​ដឹក​បញ្ជូនមក​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​ផង​ដែរ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114