ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​បង្ខំ​ និង​ឃុំខ្លួន​របស់​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​មិន​បាន​បង់ប្រាក់​ពិន័យ តាម​អំណាចតុលាការ​

ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង បាន​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​បង្ខំ និង​ឃុំខ្លួន លេខ​០១៧ អ​.​យ /១៩ ចុះ​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ នៅ​ចំណុច​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​នោះ មានឈ្មោះ ឯម វណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ដែល​ពាក់ព័ន្ធ​ករណី មិនទាន់បាន​បង់ប្រាក់​ពិន័យ តាម​អំណាចតុលាការ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ បច្ចុប្បន្ន បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​

ដោយ ​៖​ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114